ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដើម្បីការពារជំងឺកំពុងរាតត្បាតពីប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើការតាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កំដៅ

    BY Khmernote Media January 16, 2020
    ដើម្បីការពារជំងឺកំពុងរាតត្បាតពីប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើការតាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កំដៅ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា បច្ចុប្បន្នភាព​ ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី គិតត្រឹម​ ថ្ងៃទី១៦​ ខែ​ មករា​ ឆ្នាំ​ ២០២០ មានសរុបចំនួនករណី​ ៤៣​ (ប្រទេសចិន​ ៤១​ ប្រទេសថៃ​ ១​ ប្រទេសជប៉ុន​ ១​ (ទេីបរកឃេីញ​ ១៦​ មករា)​ ក្នុងនោះស្លាប់ម្នាក់នៅចិន ហើយនៅប្រទេសកម្ពុជាពុំទាន់រកឃេីញមានកើតជំងឺនេះទេ។​ ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ​ ក្នុងទីក្រុងវូហាន​ (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី​ ១​ មករា​ ម្លេះ) ហើយជំងឺនេះ ជាប្រភេទមេរោគ​ កូរ៉ូណាវីរុស​ថ្មី​ រកឃេីញដំបូងនៅថ្ងៃទី​ ៧​ ខែមករា​ ឆ្នាំ២០២០ និងគ្មានរកឃេីញឆ្លងពីមនុស្សទៅមនុស្សទេ​ ភាគច្រេីនចំលងមកពីសត្វ។

    ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី​ នៅក្រុងវូហាន​ ខេត្តហ៊ូបុី​ ប្រទេសចិន​ :​

    -​ មេរោគបង្ក​ឡេីងដោយ​ កូរ៉ូណាវីរុស​ ប្រភេទថ្មី​ (កូរ៉ូណាវិរុសចាស់រួមមាន​ :​ ១.កូរ៉ូណាវីរុស​បង្កជំងឺ​ សារស៏​ ក្នុងឆ្នាំ២០០៣​:​ ឆ្លងពីសត្វសំប៉ូចប្រផេះ) ២.​ កូរ៉ូណាវីរុស​បង្កជំងឺ​ MERS នៅមជ្ឈឹមូព៌ា​ នៅក្នុងឆ្នាំ​ ២០០៨:​ ឆ្លងពីសត្វអូដ៏)
    -​ ចំលងមកពីសត្វ​ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី​
    ​-​ មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ​
    -​ ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង​ វូហាន​ ខេត្តហ៊ូបុី​ ក្នុងប្រទេសចិនតែប៉ុណ្ណោះ
    -​ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ
    -​ រោគសញ្ញាជំងឺរួមមាន​ គ្រុនក្តៅលេីសពី​ ៣៨អង្សាសេ​ ក្អក​ ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម
    -​ ចាត់ទុកករណីសង្ស័យ​:​ រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ​ ក្អក​ ហត់ឬពិបាកដកដង្ហេីម​ និងមានប្រវត្តិមកពីទីក្រុងខាងលេី​ក្នងកំឡុងពេល១៤ថ្ងៃ​ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត​ និងប្រាប់គ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង​

    វិធីការពារជំងឺ៖

    -​ កុំប៉ះពាល់សត្វរស់​ កុំទៅកន្លែងផ្ទុះជំងឺ​ និងទីផ្សារ​ នៅក្នងទីក្រុងខាងលេី
    -​ ឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹក​ ឬជាមួយហ្សែល
    -​ កុំប៉ះពាល់អ្នកជំងឺ​ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី
    -​ ហូបសាច់​ និងពងសត្វដែលចំអិនឆ្អិនល្អ
    -​ ពេលក្អក​ ឬកណ្តាស​ ត្រូវក្រដាសឬកន្សែងខ្ទប់មុខ
    -​ រាយការណ៍ទៅលេខ​ ១១៥​ បេីចង់ដឹងពត៌មានបន្ថែមឬរាយការណ៍ករណីសង្ស័យ

    ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានចាត់វិធានការ៖

    -​ តាមដាន​ និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី
    -​ មានមន្ទីរពិសោធន៍ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី
    -​ ក្រុមជំនាញសុខាភិបាលជាង២០០០​ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ​ ត្រៀមលក្ខណ:ឆ្លេីយតប​បេីកេីតមានជាយថាហេតុ

    អ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៏​ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់​ ពីក្រសួងសុខាភិបាល​
    ពត៌មានបន្ថែម:​ ១១៥

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay