បច្ចេកវិទ្យា

ធុញទ្រាន់នឹងការចុករោយ ‘កញ្ចឹងក’ មែនទេ? ឧបករណ៍ម៉ាស្សា Neck Massager អាចជួយអ្នកបាន …

BY
Khmernote Media
January 17, 2020

មនុស្សមួយចំនួន ឈានដល់វ័យ២៥ឆ្នាំមិនទាន់នោះទេក៏ចាប់ផ្តើមទទួលរងនូវការចុករោយនៅត្រង់សរីរាង្គមួយចំនួនដូចជាឆ្អឹងខ្នង និងកញ្ចឹងក ជាដើម។ បើទោះជាយ៉ាងណាក្តី ក៏ទំនើបកម្មនៃបច្ចេកវិទ្យាមិនទុកឱ្យអ្នកក្លាយជាជនរងគ្រោះដោយសាររោគសញ្ញាបែបនេះអស់មួយជីវិតនោះឡើយ។

ឥលូវនេះ អ្នកគួរឈប់ខ្វល់ខ្វាយពីអាការ:បែបនេះទៀតទៅ ព្រោះថាក្រុមអ្នកជំនាញបានផលិតឡើងនូវឧបករណ៍មួយប្រភេទមានឈ្មោះថា Neck Massager ដែលជាអ្នកឯកទេសម៉ាស្សាកញ្ចឹងកយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការជួយសម្រួល និងកាត់បន្ថយរាល់ការចុករោយស្រពន់ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។

តើហេតុអ្វីបានជាមនុស្សម្នានាំគ្នាចាត់ទុកវាជាឧបករណ៍ពិសេស?
Neck Massager គឺជាឧបករណ៍ម្យ៉ាងដែលមានរូបរាងតូច និងងាយស្រួលក្នុងការប្រើប្រាស់ លើសពីនេះវាមានសមត្ថភាពអាចជួយកាត់បន្ថយស្ត្រេស ធ្វើលំនឹងភាពតង់ស្យុងនៅក្នុងរាងកាយ និងថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលផងដែរនៅពេលយប់។ ពុំមានឱសថ ឬក៏វិធីសាស្ត្រណាមួយផ្តល់សារប្រយោជន៍ដល់សុខភាពរបស់អ្នកឱ្យបានល្អប្រសើរដូចឧបករណ៍មួយនេះឡើយ!

ឧបករណ៍អេឡិចត្រូនិកប្រភេទនេះត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងថ្មខ្នាតតូចៗប្រភេទ AAA batteries ចំនួន២គ្រាប់ ដែលប្រាកដណាស់ថាវាល្មមគ្រប់គ្រាន់ឱ្យអ្នកអាចប្រើប្រាស់បាននៅរាល់ពេលដែលអាការ:ចុករោយចាប់ផ្តើមវាយប្រហារអ្នក។

ឧបករណ៍ម៉ាស្សា Neck Massager ត្រូវបានគេបំពាក់ជាមួយនឹងវិធីសាស្ត្រ ៣យ៉ាង ក្នុងការធ្វើឱ្យមានភាពធូរស្រាលពីការឈឺចុកចាប់ ដូចខាងក្រោម៖
១. កាំរស្មីរលកកម្តៅ (Infrared heat)
Neck Massager បញ្ចេញកាំរស្មីកម្តៅដែលអាចជ្រាបចូលទៅដល់ជាលិកាសរីរាង្គខាងក្នុង សាច់ដុំ និងឆ្អឹង ដែលវាអាចផ្តល់សារប្រយោជន៍ជ្រាច្រើនចំពោះសុខភាព។ ដោយសារតែវាមានសមត្ថភាពម៉ាស្សាចាប់ពីចំណុចកញ្ចឹងកចុះមកដល់ឆ្អឹងខ្នង ដូច្នេះវាក៏រួមចំណែកជួយសម្រួលដល់ចលនាសាច់ដុំនៅផ្នែកខាងខ្នងបានច្រើនគួរសមណាស់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឧបករណ៍ទំនើបនេះក៏ជាមធ្យោបាយដ៏អស្ចារ្យមួយបែបសម្រាប់កាត់បន្ថយស្ត្រេស ជួយសម្រួលចលនាសាច់ដុំ និងថែមទាំងសម្រួលដល់ចរន្តឈាមក្នុងខ្លួន ដែលជាកត្តាចម្បងក្នុងការលើកកម្ពស់សុខភាពឱ្យកាន់តែប្រសើរឡើងផងដែរ។

២. រលកសម្លេងអ៊ុលត្រាសម្រាប់ព្យាបាលរោគ (Therapeutic Ultrasound)
រលកសម្លេងអ៊ុលត្រា ជាទូទៅត្រូវបានប្រើប្រាស់ដោយក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាលទៅលើបញ្ហាសុខភាពមួយចំនួន ជាពិសេសមានដូចជាការរលាកពីរបួសផ្សេងៗ ជាដើម។ វាគឺជាកម្លាំងរំញ័រក្នុងកម្រិតហ្វ្រេកង់ខ្ពស់មួយដែលមាននាទីជំរុញមុខងារជាលិកានៅពីក្រោមស្រទាប់ស្បែកខាងលើ រួចចាប់ផ្តើមព្យាបាលដោយខ្លួនឯងតាមបែបធម្មជាតិតែម្តង។

៣. វិធីព្យាបាលដោយប្រើកម្លាំងរំញោចដល់ចលនាសាច់ដុំ (Electro frequency stimulation massage therapy)
នេះគឺជាវិធីធ្វើឱ្យចលនាសាច់ដុំមានដំណើរការល្អដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជំនួយ។ ឧបករណ៍ Neck Massager នឹងប្រើប្រាស់ EFSMT ដើម្បីដាស់ប្រព័ន្ធប្រសាទក្នុងចេតនាព្យាបាលទៅលើបញ្ហាដែលជាគោលដៅរបស់វា។ វិធីមួយនេះអាចជួយសម្រួលឱ្យប្រសើរឡើងវិញពីអាការ:សាច់ដុំកន្ត្រាក់ ការឈឺចាប់ផ្នែកប្រព័ន្ធប្រសាទ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ដោយសារថាខួរក្បាលរបស់អ្នកបានផលិតនូវអ័រម៉ូនវិជ្ជមានមួយប្រភេទដែលគេហៅថា អង់ដូហ្វីន (endorphins)៕

ប្រភព៖ en.nexttech

Share This Post: