ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយណាស់! កូនដំរី​ ០១ក្បាល​ត្រូវគេប្រទះឃើញស្លាប់នៅក្នុងទឹកអូរលាវ នៅព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី​

    BY Khmernote Media January 17, 2020
    សោកស្តាយណាស់! កូនដំរី​ ០១ក្បាល​ត្រូវគេប្រទះឃើញស្លាប់នៅក្នុងទឹកអូរលាវ នៅព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី​

    យោងតាមការបញ្ជាក់ពី មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី​ នៅថ្ងៃពុធ​ ៦រោច ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន​ ០៣នាក់​ ក្រោយពីទទួលដំណឹងពីប្រជានេសាទ​ បានឱ្យដឹងអំពី​ការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ​ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី​ ដោយ​មិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។

    តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង10ថ្ងៃមុន មានដំរីប្រមាណពី 20 ទៅ30ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏លឺថាមានកូនដំរីស្លាប់។ ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន​ ក្រុមការងារ​ នឹងអូសដំរី មកកប់នៅដីក្បែរមាត់អូរសិន ដេីម្បីទុកឱ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay