ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្លាប់ទាំងព្រលឹម នៅក្រុងតាខ្មៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍

    BY Khmernote Media January 17, 2020
    ស្លាប់ទាំងព្រលឹម នៅក្រុងតាខ្មៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍

    ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តធុនធំបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ស្ថិតចំណុចខាងមុខសាលាសង្កាត់ព្រែក​ហូរ​ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២។

    ជនរងគ្រោះមានឈ្មោះ កែវ​ រតនា​ ភេទ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ​ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ​ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកក្នុងទិសដៅពីត្បូងទៅជេីង មកដល់ចំណុចកេីតហេតុខាងលេីបានបុកជាមួយរថយន្តម៉ាក​ STERLING ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-0812 អ្នកបើករថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) បេីករថយន្តក្នុងទិសដៅពីជេីងមកត្បូង បណ្តាលឱ្យអ្នកបេីកម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកេីតហេតុតែម្តង។

    ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ដឹកសពយកទៅប្រគល់ជូនសាច់ញាតិ ដេីម្បីធ្វេីបុណ្យតាមប្រៃណី ហើយមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay