ព័ត៌មានជាតិ
គួរឱ្យអាសូរ! លោកតាចំណាស់ជិះកង់ និងសុំស្នាក់អាស្រ័យពេលយប់នៅក្នុងវត្ត ព្រឹកឡើងប្រទះឃើញដេកស្លាប់ខ្យល់គក្នុងអង្រឹង
BY Khmernote Media
January 17, 2020
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាមានករណីលោកតាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ (ខ្យល់គ) ក្នុងអង្រឹង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ ដោយបុរសចំណាស់ខាងលេីមានឈ្មោះ សេន វេត អាយុ ៨២ឆ្នាំ រស់នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបុរសចំណាស់ខាងលេីបានធ្វេីដំណេីរតាមផ្លូវដោយជិះកង់ និងបានមកសុំស្នាក់អាស្រ័យពេលយប់ក្នុងវត្តថ្មី ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហេីយក៏ស្លាប់ដោយខ្យល់គក្នុងអង្រឹងតែម្តងទៅ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង