បែកធ្លាយវិដេអូទី២ ឃើញសកម្មភាពសិស្សស្រីពាលមួយក្រុម ព្រួតគ្នា ហក់ទាត់ធាក់សិស្សស្រីម្នាក់ តាមអំពើចិត្ត
មុននេះបន្តិចយោងតាមលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងពីការបែកធ្លាយ វីដេអូទី២ ដែល យុវតីពាល ប្រេីហឹង្សាលេីសិស្សស្រីនៅ វិទ្យាល័យផ្សារដេីមថ្កូវ ។ ហើយលោកផែង វណ្ណៈ បានសំណូមពេថាតាមរយៈ វីដេអូ ២ នេះ សមត្ថកិច្ចមិនត្រូវយោគយល់ ឬ លេីកលែងអោយ យុវតីពាលទាំងនោះជាដាច់ខាត ។ គួរតែបញ្ជូនយុវតីពាលទាំងនោះទៅ តុលាការចាត់ការតាមច្បាប់ ។ សុំប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖




គួរបញ្ជាក់ថាកាលពីម្សិលមិញនេះក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ពេលនេះសមត្ថកិច្ចបានកំពុងចាត់វិធានការករណីនេះហើយ។ តែបើតាមសមត្ថកិច្ច សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានប្រាប់ថា ទាំងជនរងគ្រោះ និងជនដៃដល់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់។ គួរជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ ប្រៀបដូចជាសត្វធាតុ។សកម្មភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ដោយសារពួកគេធ្វើបានក្មេងស្រីម្នាក់ ដែលគ្មានកម្លាំងតស៊ូទាល់តែសោះ៕

អត្ថបទ៖ ម៉េង





