ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! កំរិតខ្យល់ពុលនៅក្រុងភ្នំពេញឡើងក្រហម គួរឲ្យព្រួយបារម្ភ

    BY autoadmin January 17, 2020
    សូមប្រយ័ត្ន! កំរិតខ្យល់ពុលនៅក្រុងភ្នំពេញឡើងក្រហម គួរឲ្យព្រួយបារម្ភ

    ប៉ុន្មានរយៈចុងក្រោយនេះយើងឃើញថា តំបន់អាស៊ីអាគ្នេហ៍របស់យើងមានបញ្ហាប្រឈមនឹងអ័ព្ទពុលអាក្រក់ខ្លាំងមែនទែន ហើយខ្យល់ពុលនេះត្រូវបានគេឱ្យឈ្មោះថា កំហាបភាគល្អិតនិចល PM2.5 ។ ពោលគឺប្រទេសថៃត្រូវបានគេឃើញថា រងបញ្ហាខ្យល់ពុលនេះខ្លាំងជាងគេ ដោយគិតត្រឹមចុងឆ្នាំមុន រហូតដល់ដើមខែមករា ឆ្នាំ២០២០ ចំនួនអ្នកទៅរកសេវាពិនិត្យសុខភាពទាក់ទងនឹងផ្លូវដង្ហើមមានការកើនឡើងដល់ទៅ ៤០,០០០នាក់ (គិតត្រឹមក្រុងបាងកក) ហើយកាលពីឆ្នាំមុនជនរងគ្រោះខ្លះមានបញ្ហាក្អកធ្លាក់ឈាម និងភ្នែកឡើងក្រហមដូចឈាមទៀតផង។ ចំណែកឯប្រទេសវៀតណាមវិញក៏រងផលប៉ះពាល់មិនចាញ់ថៃដែរ ប៉ុន្តែគ្មានរបាយការណ៍ណាបញ្ជាក់ពីការខាតបង់នោះទេ។

    ក្រឡេកមកមើលកម្ពុជារបស់យើងវិញ ខ្យល់កខ្វក់ក៏កំពុងក្លាយជាបញ្ហាមួយ ដែលយើងគួរតែគិតគូរផងដែរ។ ជាក់ស្ដែងនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ យោងតាមកម្មវិធី AirVisual បានបង្ហាញថា គុណភាពខ្យល់នៅក្នុងទីក្រុងភ្នំពេញ បានកើនដល់កម្រិតគ្មានសុវត្ថិភាព គឺ 171 AQI។ សូមជម្រាបដែរថា គុណភាពខ្យល់ដែលមានសុវត្ថិភាពគឺត្រឹមតែ 50 AQI ប៉ុណ្ណោះ ហើយកម្រិត 171 AQI នេះអាចនិយាយបានថា ជាកម្រិតដែលគ្រោះថ្នាក់បំផុត។ ខ្យល់ពុលក្នុងកម្រិតលើសពី 50 AQI បែបនេះនឹងធ្វើឱ្យក្មេងៗ អ្នកមានភាពទន់ខ្សោយផ្នែកផ្លូវដង្ហើម ជាពិសេសគឺមនុស្សចាស់រងហានិភ័យខ្លាំងជាងគេ ដោយវានឹងធ្វើឱ្យមានបញ្ហា ភ្នែក ច្រមុះ បំពង់ក រលាកសួត ក្អក កណ្តាស់ ហៀរសំបោរ និងដកដង្ហើមមិនដល់គ្នា -ល- ។ ដូច្នេះដើម្បីជាសុវត្ថិភាពប្រចាំថ្ងៃរបស់លោកអ្នក សូមធ្វើការពាក់ម៉ាស់ ឬប្រភេទម៉ាស់​ N95 ដែលអាចទប់ស្កាត់ភាគល្អិត និងគួរតែនៅក្នុងផ្ទះ កុំចេញទៅណាប្រសិនបើលោកអ្នកឃើញថាអាកាសធាតុមិនល្អ៕

     

    អត្ថបទ៖ លីដា

    Share This Post: