បច្ចេកវិទ្យា

ប្រយ័ត្ន! iPhone មួយគ្រឿងបានផ្ទុះ ពេលស្ត្រីម្នាក់កំពុងកាន់ ស្ទើរតែធ្វើឲ្យបែកដៃខ្ទេច (មានវីដេអូ)

BY
Khmernote Media
April 10, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីផ្ទុះ iPhone មួយគ្រឿងពេលស្ត្រីម្នាក់កំពុងកាន់ជាប់នឹងដៃ បន្ទាប់ពីគាត់បានយកវាទៅប្ដូរថ្ម។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះត្រូវបានកើតឡើងតាំងពីថ្ងៃទី03 ខែមេសា មកម្លេះ ហើយវីដេអូដែលទទួលបានគឺថតជាប់ដោយកាមេរ៉ាសុវត្ថិភាព របស់ហាងជួសជុលទូរស័ព្ទមួយក្នុងទីក្រុង Shanghai។

តាមរយៈវីដេអូ យើងសង្កេតឃើញបុគ្គលិកជួសជុលទូរស័ព្ទជាច្រើន និងស្ត្រីម្នាក់កំពុងអង្គុយជុំវិញតុមួយ ហើយភ្លាមនោះ iPhone មួយគ្រឿងបានឆេះស្របពេលជាមួយនឹងស្ត្រីម្នាក់នោះប្រុងនឹងកាន់ ដែលបណ្ដាលឲ្យដៃរបស់គាត់របួសផងដែរ។ ស្ត្រីជាជនរងគ្រោះ ត្រូវបានគេស្គាល់ថាឈ្មោះ Ren ហើយស្របពេលជាមួយគ្នានេះ នាងបានប្រាប់អ្នកសារពត៌មានថា “ខ្ញុំបានកំពុងនិយាយជាមួយនឹងជាងទូរស័ព្ទ ហើយដៃឆ្វេងរបស់ខ្ញុំក៏បានកាន់ iPhone ដែលផ្ទុះនោះផងដែរ ប៉ុន្ដែខ្ញុំមិនដឹងឡើយថា ហេតុអ្វីបានជាវាផ្ទុះបែបនេះ។” ពេលកើតហេតុ យើងក៏សង្កេតឃើញ Ren ច្រានកៅអីថយក្រោយ ឯអ្នកផ្សេងទៀតរត់ចេញ ស្របពេលជាមួយនឹងបុគ្គលិកម្នាក់ទៀតព្យាយាមពន្លត់ភ្លើង។

យោងតាម ម្ចាស់ iPhone ដែលមានឈ្មោះថា Ren បានលើកឡើងថា នាងធ្លាប់បានទៅផ្លាស់ប្ដូរថ្ម iPhone របស់ខ្លួនម្ដងរួចមកហើយកាលពី 4ខែមុន។ ប៉ុន្ដែក្រោយមក ថ្មនោះបានប៉ោង ហើយនាងក៏យកវាត្រឡប់ទៅកាន់ហាងនោះវិញ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើ iPhone ដែលផ្ទុះនោះត្រូវបានប្ដូរថ្មរួចហើយ រឺនៅ ហើយមូលហេតុដែលបណ្ដាលឲ្យមានករណីនេះកើតឡើង យើងក៏មិនទាន់ដឹងដូចគ្នាដែរ។

Fu

ប្រភព៖ idropnews

Share This Post: