រថយន្ត

អង់គ្លេសកំពុងដាក់ប្រើប្រាស់តាក់ស៊ីអគ្គិសនី ហើយក៏កំពុងដំឡើងកន្លែងសាកថ្មឥតខ្សែ FREE ដើម្បីបង្កើនភាពងាយស្រួល

BY
autoadmin
January 17, 2020

ចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកជម្រើសនៃការដឹកជញ្ជូនប្រកបដោយចីរភាព រួមមានការបញ្ចូលថ្មឥតខ្សែ សម្រាប់ឡានក្រុងអគ្គិសនី និងការណែនាំឱ្យប្រើតាក់ស៊ីអគ្គិសនី ដែលជួយបង្កើនគុណភាពខ្យល់ និងប្រើប្រាស់សាំងតិច។ ឡានតាក់ស៊ីអគ្គិសនីមួយចំនួនឥឡូវនេះកាន់តែមានភាពងាយស្រួលក្នុងការសាកថ្ម ដោយមានការណែនាំអំពីបច្ចេកវិទ្យាសាកឥតខ្សែនៅទីក្រុង Nottingham ។ រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងវិនិយោគទឹកប្រាក់ ៣.៤ លានផោន (៤.៤៣លានដុល្លារ) ទៅក្នុងបច្ចេកវិទ្យាថ្មី ដែលជាផ្នែកមួយនៃការសាកល្បងរយៈពេល ៦ខែ។

ក្នុងការសាកល្បងនេះរថយន្តតាក់ស៊ីអគ្គិសនី Nissan និង LEVC ចំនួន ១០គ្រឿង នឹងត្រូវបំពាក់ដោយបច្ចេកវិទ្យាសាកឥតខ្សែនេះ ហើយក៏នឹងផ្តល់ជូនអ្នកបើកបរដោយគ្មានតម្លៃជួលផងដែរ។ គុណសម្បត្តិនៃការសាកឥតខ្សែ គឺតាក់ស៊ីជាច្រើនអាចសាកថ្មក្នុងពេលតែមួយ មិនដូចឌុយ ឬកន្លែងសាកថ្ម ដែលអ្នកបើកបរពេលខ្លះត្រូវតម្រង់ជួរ។ នៅពេលអនាគតរដ្ឋាភិបាលអាចធ្វើឱ្យការសាកថ្មឥតខ្សែកាន់តែទូលំទូលាយ ដោយអាចឱ្យសាធារណជនចូលប្រើប្រាស់បានផងដែរ ដែលធ្វើឱ្យម្ចាស់យានយន្តអគ្គិសនីអាចសាកបានកាន់តែងាយស្រួលនៅពេលចេញ និងនៅក្នុងទីក្រុង៕

អត្ថបទ៖ លីដា

Share This Post: