តើអ្នកគួរធ្វើដូចម្ដេចដើម្បីក្លាយជាចៅហ្វាយនាយល្អម្នាក់?
នៅពេលដែលអ្នកកំពុងធ្វើជាមេរបស់គេ អ្នកប្រាកដណាស់ថានឹងព្យាយាមធ្វើកិច្ចការ និងគោរពតួនាទីរបស់អ្នកឲ្យបានល្អ ដើម្បីបម្រើដល់អង្គភាពដែលអ្នកកំពុងធ្វើនោះ។ ប្រសិនបើអ្នកបំពេញការងារបានល្អ នោះបុគ្គលិកដែលស្ថិតនៅក្រោមឱវាទនឹងបំពេញការងារបានល្អដូចដែលអ្នកបានធ្វើផងដែរ។

ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនក្នុងការជំរុញអ្នកដើម្បីឲ្យក្លាយជាចៅហ្វាយដ៏ល្អម្នាក់ មិនថាឡើយអ្នកទើបតែធ្វើជាមេគេ ឬធ្លាប់មានបទពិសោធន៍ពីមុនខ្លះៗក៏ដោយ៖
១. ធ្វើខ្លួនរបស់អ្នកឲ្យមានភាពជិតស្និទ្ធជាមួយនឹងបុគ្គលិកដែលស្ថិតនៅថ្នាក់ក្រោមយើង និងមានភាពរាក់ទាក់ជាមួយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើបានទៅតាមពេលវេលាសមស្របណាមួយ។ ឧទាហរណ៍ ដូចជាការបើកទ្វារចូលទៅក្នុងការិយាល័យរបស់អ្នក នោះវាមិនមែនជារឿងអ្វីដែលគួរឲ្យធុញទ្រាន់នោះទេ ផ្ទុយទៅវិញវាមានន័យថា នយោជិករបស់អ្នកអាចមករកអ្នកដោយមានបញ្ហា ឬឬយោបល់ល្អៗផ្ដល់ឲ្យអ្នកដើម្បីធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពជោគជ័យនៅថ្ងៃខាងមុខផងដែរ។

២. គោរព និងផ្ដល់តម្លៃដល់បុគ្គលិករបស់អ្នក
ប្រាកដណាស់បុគ្គលិកគ្រប់រូបដែលធ្វើការនៅក្នុងអង្គភាពរបស់អ្នក គឺពួកគេបានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយសម្រេចគោលដៅរបស់ក្រុមហ៊ុននៅថ្ងៃខាងមុខ។ អ្នកត្រូវតែទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយជាពិសេសគួរតែប្រាប់ពួកគេផ្ទាល់ថាគេបានធ្វើចំណុចល្អៗ និងចំគោលដៅហើយសម្រាប់ក្រុមហ៊ុន។

៣. ជម្រុញទឹកចិត្តបុគ្គលិកឲ្យធ្វើការអស់ពីសមត្ថភាព
ប្រសិនបើអ្នកជាមេរបស់គេ អ្នកគួរតែបង្កើតបរិយាកាសការងារនៅក្នុងការិយាល័យរបស់អ្នកឱ្យមានភាពវិជ្ជមាន និងសប្បាយរីករាយដើម្បីធ្វើឲ្យបុគ្គលិកទាំងអស់មានអារម្មណ៍ស្រស់ថ្លាក្នុងការបំពេញការងាររួមគ្នា។ ជាពិសេសអ្នកគួរតែរៀបចំឲ្យមានការផ្ដល់ជូននូវរង្វាន់ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកដែលខិតខំប្រឹងប្រែងបំពេញការងារជូនក្រុមហ៊ុនដូចជា ការបង្កើតឲ្យមានពិធីជប់លៀង ឬក៏ជាការចែកវិញ្ញាបនប័ត្រសរសើរប្រចាំខែ ឬឆ្នាំជាដើម៕

ប្រភព៖wikihow