ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះជាវីដេអូមួយទៀតដែលយុវតីបង្កហិង្សាយកទៅគំរាមយុវតីរងគ្រោះ

    BY Khmernote Media January 18, 2020
    នេះជាវីដេអូមួយទៀតដែលយុវតីបង្កហិង្សាយកទៅគំរាមយុវតីរងគ្រោះ

    បន្ទាប់ពីករណី​ យុវតីបង្កហិង្សាទាំងបួននាក់​ បានដោះស្រាយបញ្ចប់ ដោយធ្វើការយល់ព្រម​ទទួល​កំហុស​ និងសុំទោសជនរងគ្រោះ​ ព្រមទាំងរួមគ្នាសងជម្ងឺចិត្តចំនួន​ ២០០០​ ដុល្លារ​ ដល់ជនរងគ្រោះ​ ។ ចំណែក​អាណាព្យាបាលជនរងគ្រោះ​បានយល់ព្រមទទួលយកការសុំទោសនិងថវិកា​ ២០០០​ដុល្លារ​ ជាថ្នូរ​ដកពាក្យ​បណ្ដឹង​។

    ប៉ុន្តែនៅយប់ថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ យុវតីរងគ្រោះបានរត់ទៅរក K01 វិញ ដោយជនរងគ្រោះមិនព្រមឡើយនូវការសម្របសម្រួលលុយសំណងថវិកា២ពាន់ដុល្លារ ​ ហើយមិនត្រឹមតែប៉ុណ្ណោះលោក K01 បានឲ្យដឹងថា យុវតីឈ្មោះអន បានយកវីដេអូមួយដែលខ្លួនធ្លាប់វាយគ្នានៅតាមផ្លូវយកទៅគំរាមយុវតីរងគ្រោះធ្វើឲ្យគ្នាមានការភ័យខ្លាច។ ដោយលោក K01 បានសរសេររៀបរាប់ថា៖ “នេះជាវីឌីអូមួយថ្មីទៀត ដែលធ្វើអោយមរកតភ័យឡើងញ័របន្ទាប់ពី ក្មេងទំនើងឈ្មោះថា អនជាអ្នកវាយក្មេងស្រីដទៃទៀត តាមដងផ្លូវ ហើយយកវីឌីអូនេះមកគំរាមមរកត សូមបញ្ចាក់ថា ពេលនេះមរកតបានឪពុកមកយកទៅវិញហើយ”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay