ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    តោះមកស្វែងយល់ពីវិធីសាស្ត្រមួយចំនួនក្នុងការចាប់ផ្ដើមជីវិតសារជាថ្មី ក្រោយជួបវិបត្តិក្នុងជីវិត!

    BY Khmernote Media January 19, 2020
    តោះមកស្វែងយល់ពីវិធីសាស្ត្រមួយចំនួនក្នុងការចាប់ផ្ដើមជីវិតសារជាថ្មី ក្រោយជួបវិបត្តិក្នុងជីវិត!

    មិនថាឡើយអ្នកកំពុងតែចាប់ផ្ដើមជួបនូវបញ្ហាលំបាកដូចជា ការបែកបាក់ស្នេហា ការលែងលះគ្នារវាងប្ដី​និងប្រពន្ធ ការផ្លាស់ប្ដូរកន្លែងធ្វើការ ឬការបាត់បង់ទ្រព្យសម្បតិពីអគ្គីភ័យក៏ដោយ ការចាប់ផ្ដើមជីវិតសារជាថ្មីវាអាចជួយឲ្យអ្នកវិលទៅរកសភាពដើមវិញជាក់ជាពុំខាន។ បើទោះបីជាយ៉ាងណាក៏ដោយការតាំងចិត្ត និងការប្ដេជ្ញាអាចនឹងជម្រុញឲ្យអ្នកមើលឃើញថាការចាប់ផ្ដើម គឺជាឱកាសមួយដែលធ្វើឲ្យជីវិតរបស់អ្នកមានភាពប្រសើរឡើងវិញ។

    ខាងក្រោមនេះគឺជាគន្លឹះ និងវិធីសាស្ត្រមួយចំនួនសម្រាប់ផ្ដល់ទៅអ្នកដែលបានជួបប្រទះនឹងបញ្ហាលំបាក ហើយត្រូវការចាប់ផ្ដើមរៀបចំនូវដំណើរជីវិតសារជាថ្មី៖

    ១. សម្រេចចិត្តធ្វើអ្វីដែលអ្នកចង់បាន

    ក្រោយពេលដែលបានអ្នកជួបប្រទះនឹងបញ្ហាលំបាក ប្រាកដណាស់អ្នកនឹងចង់រៀបចំដំណើរជីវិតសារជាថ្មី ដើម្បីធ្វើឲ្យជីវិតអ្នកមានលក្ខណៈប្រសើរឡើងវិញ។ បញ្ហាផ្ទាល់ខ្លួនមួយចំនួនអាចនឹងបំផ្លិចបំផ្លាញផ្ទះ ទ្រព្យសម្បត្តិ ការងារ និងការបែកបាក់ស្នេហាជាដើម ប៉ុន្តែទោះបីជាយ៉ាងក៏ដោយអ្នកត្រូវចាប់ផ្ដើមសាងជីវិតសារជាថ្មី ដោយអ្នកគួរតែគិតអំពីចំណុចចាប់ផ្ដើមនៃជីវិតជាមុនសិន។ ហើយប្រសិនបើអ្នកមិនសប្បាយចិត្តក្នុងការចាប់ផ្ដើមជីវិតសារជាថ្មីនោះទេ អ្នកគួរតែគិតអំពីផលប្រយោជន៍ក្នុងការបន្តជីវិតសារជាថ្មីសម្រាប់ថ្ងៃអនាគត។

    ២ ពិចារណាអំពីផលវិបាក

    ប្រសិនបើជីវិតរបស់អ្នកបានផ្លាស់ប្ដូរល្អប្រសើរ ដោយសារតែការពិចារណារបស់អ្នកនោះវាគឺជារឿងដ៏ល្អក្នុងការចំណាយពេលទៅគិតរឿងបែបនេះ ជាជាងទៅគិតរឿងអវិជ្ជមានដែលអ្នកអាចនឹងជួបនៅពេលខាងមុខ។ ប្រាកដណាស់ការចាប់ផ្ដើមជីវិតសារឡើងវិញ គឺមានភាពលំបាកក្នុងការតាំងចិត្តដើម្បីធ្វើវា ប៉ុន្តែអ្នកគួរពិចារណាថាអ្វីដែលអ្នកនឹងទទួលបាន និងអ្វីដែលអ្នកបានបាត់បង់ពីពេលកន្លងមក។

    ៣. ត្រូវពុះពារគ្រប់ឧបសគ្គ

    ប្រសិនបើរាល់ការសាងជីវិតថ្មីប្រកបដោយភាពរលូនគ្រប់ពេលវេលានោះ មនុស្សគ្រប់រូបនឹងសប្បាយចិត្តនឹងធ្វើវាជាក់ជាពុំខាន ប៉ុន្តែពេលខ្លះការចាប់ផ្ដើមជីវិតថ្មីវាមិនមែនសុទ្ធតែជោគជ័យចំពោះមនុស្សគ្រប់គ្នានោះទេ ដូចនេះយើងគួរតែពុះពារគ្រប់ឧបសគ្គដើម្បីជម្នះរឿងដែលយើងនឹងត្រូវជួបនៅពេលខាងមុខ មិនថាវាជារឿងដ៏ស្មុគស្មាញយ៉ាងណាក៏ដោយ។

    ៤. រៀបចំគោលដៅជាថ្មី

    ពិចារណានូវអ្វីដែលអ្នកនឹងត្រូវធ្វើដើម្បីសម្រេចគោលដៅ និងចាប់ផ្ដើមជីវិតជាថ្មីម្ដងទៀតក្រោយពេលដែលអ្នកជួបបញ្ហា។ ជាយោបល់ល្អអ្នកគួរតែអង្គុយកាន់ប៊ិច និងសៀវភៅហើយរៀបចំសរសរពីគោលដៅដែលអ្នកនឹងត្រូវធ្វើនៅពេលខាងមុខ ហើយអ្នកនឹងបានឆ្លងកាត់នូវរឿងដែលអ្នកបានព្រៀងទុកនោះជាក់ជាពុំខាន៕

    ប្រភព៖ wikihow

    Share This Post:
    MPO4D jitutoto mpo4d Mpoplay