រកឃើញចម្លាក់សត្វមករ ដ៏ធំ មិនធ្លាប់មាននៅតំបន់ភ្នំគូលែន និងរកឃេីញបំណែកថ្មសរុបចំនួន១៣ដុំ
យោងតាមផេកផ្លូវការរបស់ មន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា៖ ចម្លាក់សត្វមករដែលធំមិនធ្លាប់មាននៅតំបន់ភ្នំគូលែន ថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមមរាប ខាងកេីតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូតប្រមាណ ៣០ម៉ែត្រ ខាងកេីតឧទ្យានជាតិព្រះជ័យវរ្ម័ន- នរោត្តម<ភ្នំគូលែន> មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន

ដឹកនាំដោយ លោក ស៊ុន គង់ ប្រធាន មន្ទីរបរិស្ថាន សហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងលោក រិទ្ធី ម្ចាស់FACEBOOK Rithy Angkor និងក្រុមការងារ បានចុះទៅពិនិត្យរូបចម្លាក់សត្វមករម្យ៉ាងដែលមានទំហំធំ ដែលមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់០,៩៧ ម៉ែត្រ ទទឹង០,៧៩ ម៉ែត្រ ដែលមិនធ្លាប់ឃេីញនៅចម្លាក់លេីផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរ។ ជាលទ្ធផលក្រៅពីចម្លាក់មកនេះយេីងបានរកឃេីញបំណែកថ្មសរុបចំនួន១៣ដុំ។











