ព័ត៌មានជាតិ
សុទ្ធតែពួកបំផ្លាញ! ចាប់ខ្លួនជនសង្ស័យ២នាក់ជួញដូរសត្វព្រៃខុសច្បាប់ ហើយរកឃើញសត្វសេក ដែលជាសត្វកម្រស្ទើរផុតពូជជាង១០០ក្បាល ត្រូវគេច្រកក្នុងដបទឹកសុទ្ធ
BY Khmernote Media
January 20, 2020
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមានៈ សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយើងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែងទៅវិញ ហើយសត្វសេកនេះដែរគឺជាអំបូរសត្វដែលកម្រស្ទើរតែផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី



