ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ អំពាវនាវ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ មក​ដើរលេង​កំសាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ឲ្យបានច្រើន

BY
Khmernote Media
January 20, 2020

ខេត្តព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២០​នេះ​ថា​ នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំ ចិន វៀតណាម កូរ៉េ ហើយក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ មកទេសចរណ៍ និង លេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រ ស្រស់ស្អាត និង ឆ្នេរតាមបណ្ដាកោះនានា ។ យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជនីយដ្ឋាន រងចាំបំរើជូនគ្រប់ពេល ជាពិសេស ក្នុងខេត្តមានសេវា សុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់កន្លែង។

គណៈបញ្ជារការឯកភាពខេត្តត្រៀមខ្លួនបំរើជូន រួចរាល់ហើយ។ ជាពិសេស កងកំលាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានត្រៀម ទាំងមធ្យោបាយ និង សម្ភារៈ និង លេខទំនាក់ទំនងបំរើជូន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីងាយស្រួលទំនាក់ទំនង។
-លេខស្នងការដ្ធាន៖ 0977780008, 0313749848, (011) 506677, 516677, 526677។
-ក្រុងព្រះសីហនុ៖ 0977780093។
-ស្រុកព្រៃនប់៖ 0977780094។
-ស្រុកស្ទឹងហាវ៖ 0977780095
-ស្រុកកំពង់សីលា៖ 0977780096។

” alt=”” />

Share This Post: