ព័ត៌មានជាតិ
សោកស្តាយណាស់! កូនដំរីមួយក្បាលដែលទើបប្រទះឃើញដេកដួលថ្ងៃមុន ពេលនេះបានស្លាប់ហើយ
BY Khmernote Media
January 20, 2020
មណ្ឌលគិរី៖ កូនសត្វដំរី អាយុ១សប្តាហ៍ ដែលក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកជំនាញអង្គការ WWF ប្រទះឃើញដេកដួលក្រោមកម្តៅថ្ងៃ កាលពីប៉ុន្មានថ្ងៃមុននោះ នៅទាបភ្លឺឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែអាការៈជម្ងឺធ្ងន់ធ្ងរ អស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមការងារជួយសង្រ្គោះទាំងអស់ សូមចូលរួមសោកស្ដាយនូវការបាត់បង់កូនសត្វដំរីព្រៃ១ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច៕ សូមអានសេចក្តីប្រកាសព័ត៌មានបន្ថែមនៅខាងក្រោមនេះ៖




