ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងប្រុសម្នាក់ត្រូវម្តាយបោះបង់ចោល រស់នៅជាមួយឪពុកនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ ប៉ុន្តែក៏ត្រូវអង្គការ CCF របស់លោក Scott Neeson​ ជួយឲ្យបានសិក្សារៀនសូត្រ

    BY Khmernote Media January 22, 2020
    ក្មេងប្រុសម្នាក់ត្រូវម្តាយបោះបង់ចោល រស់នៅជាមួយឪពុកនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ ប៉ុន្តែក៏ត្រូវអង្គការ CCF របស់លោក Scott Neeson​ ជួយឲ្យបានសិក្សារៀនសូត្រ

    អង្គការមូលនិធិកុមារកម្ពុជា​ ហៅកាត់ថា CCF ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤​ ដោយលោក​ Scott Neeson​ បានធ្វើបេសកកម្មផ្តល់ជូននូវការផ្លាស់ផ្តូរជីវិត​ ការអប់រំ ក៏ដូចជាជំនួយផ្សេងៗ​ទៅដល់សហគមន៍ក្រីក្រលំបាកនៅក្នុងប្រទេសកម្ពុជា​។ ហើយជាក់ស្តែងណាស់ដោយក្មេងប្រុសមួយរូបដែលត្រូវម្តាយបោះបង់ចោលតាំងពីអាយុ៦ឆ្នាំ ត្រូវរស់នៅជាមួយឪពុកដើររើសអេតចាយនៅកន្លែងចាក់សំរាមស្ទឹងមានជ័យ។ ប៉ុន្តែក្រោមការជួយរបស់អង្គការមូលនិធិកុមារកម្ពុជា ក្មេងប្រុសឈ្មោះ ដារ៉ា បច្ចុប្បន្នឈប់កាន់ថង់បាវរើសអេតចាយ មកស្ពាយកាតាបរៀន សិក្សាថ្នាក់ទី៨។

    ដោយ CCF បានសរសេររៀបរាប់ថា៖ “នៅអាយុ ៦ ឆ្នាំ គាត់ត្រូវបានម្តាយរបស់គាត់បោះបង់ចោល ហើយត្រូវរស់នៅជាមួយឪពុកក្នុងសហគមន៍ក្រីក្រនៅជុំវិញអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ។ ប៉ុន្តែសម្រាប់​ CCF យើងជឿជាក់ថាកុមារទាំងអស់ត្រូវទទួលបានឱកាសដូចៗគ្នា។ តាមរយៈការជួយដល់ ដារ៉ា យើងបានផ្តល់ឱ្យក្មេងប្រុសម្នាក់នេះនូវឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់គាត់។ ឥឡូវនេះគាត់មានអាយុ ១៤ ឆ្នាំ ដារ៉ាជាសិស្សថ្នាក់ទី ៨ នៃសាលា Neeson Cripps Academy, រស់នៅក្នុងគេហដ្ឋានមួយប្រកបដោយសុវត្ថិភាពនិងកក់ក្តៅ និងមានមនុស្សជាច្រើនចាំជួយគាត់ បានធ្វើអោយគាត់មានពេលវេលាផ្តោតលើការសិក្សារបស់គាត់។ កម្មវិធីអប់រំដែលទទួលបានពានរង្វាន់របស់យើង បានផ្តល់ឱ្យកុមារដូចជា ដារ៉ា អាចរកឃើញផ្លូវអនាគតមួយដ៏ល្អ ចាកចេញពីភាពក្រីក្រនិងមានសមត្ថភាពមិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចកែប្រែគ្រួសារទាំងមូលចេញពីភាពក្រីក្រ ដែលនាំមកនូវការផ្លាស់ប្តូរដល់ក្មេងជំនាន់ក្រោយៗទៀត”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay