ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វីដេអូពេញបង្ហាញពីទិដ្ឋភាពសិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលថតបានដោយកាមេរ៉ាមួយជ្រុងទៀត (មានវីដេអូ)

    BY Khmernote Media January 22, 2020
    វីដេអូពេញបង្ហាញពីទិដ្ឋភាពសិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលថតបានដោយកាមេរ៉ាមួយជ្រុងទៀត (មានវីដេអូ)

    កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនសិស្សសាលាម្នាក់ ពាក់ព័ន្ធករណី សិស្សសាលាវ៉ៃគ្នារហូតដល់ស្លាប់ ដែលកើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។ ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

    ចំណែកឯជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​ ជម្លោះទាស់ទែងគ្នារហូតឈានដល់ការវ៉ៃដំគ្នានេះ កើងឡើងដោយសារតែរឿងហៅ អា រួចជនសង្ស័យ និងជនរងគ្រោះក៏បានណាត់គ្នាវ៉ៃតែម្តង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃេីញដូចនេះក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ។ ខាងក្រោមនេះគឺជាវីដេអូពេញ នៃការវាយដំគ្នា ដែលថតបានដោយកាមេរ៉ាសុវត្ថិភាព៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay