ឪពុករបស់ជនរងគ្រោះ ដែលត្រូវសិស្សដូចគ្នាវាយរហូតដល់បាត់បង់ជីវិត បាននិយាយថា លោកឈឺចាប់ណាស់ ដោយសារតែចំនុច២នេះ
ករណីសិស្សសាលា AIS ចំនួន០២នាក់បានវាយដំគ្នានៅតាមផ្លូវសាធារណៈ ដោយសារតែទំនាស់រឿងហៅ អា ហើយហិង្សានោះបានឈានរហូតដល់មានសិស្សម្នាក់បាត់បង់ជីវិតនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញករណីនេះផងដែរ បើយោងតាមម្ចាស់គណនី Say Sam ដែលជាឪពុករបស់ជនរងគ្រោះ លោកបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកទាំងឈឺចាប់ថា៖

“ការស្លាប់កូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការឈឺចាប់ជា2ដំណាក់កាល៖
-ការឈឺចាប់ទី1៖ ឃើញរូបភាពកូនត្រូវជនល្មើសវាយសង្គ្រប់មិនអាចតដៃបាន មូលហេតុកូនមាឌតូចជាងគេ ហើយខ្លួនមានរបួសជើងទើបដួលមូតូបាន5ថ្ងៃ។
-ការឈឺចាប់ទី2៖ តុលាការបានកែសំណុំរឿង ដើម្បីបន្ធូរបន្ថយទម្ងន់ទោស (ពីការធ្វើមនុស្សឃាតុ មកដាក់ថាការប្រើអំពើហឹង្សា) រឿងពិត÷ពេលប៉ូលីសឲ្យខ្ញុំផ្តិតមេដៃខ្ញុំបានអានមើលដោយផ្ទាល់ភ្នែក ដាក់ថាបទចោទ អំពើមនុស្សឃាតុ។ ឥឡូវតុលាការបានកែសំណុំរឿងដើម្បីបន្ធូរបន្ថយសំរាលទោសឲ្យជនម្មើស មិនដឹងជាមានមូលហេតុអ្វីទេ”។ រងចាំមើលទាំងអស់គ្នាថា តើករណីនេះចុងក្រោយនឹងទៅជាយ៉ាងណា?



អត្ថបទ៖ សេម