ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    តើអ្នកត្រូវមានវិធីសាស្ត្រយ៉ាងដូចម្ដេចនៅពេលដែលមិត្តរបស់អ្នកខូចចិត្ត?

    BY Khmernote Media January 22, 2020
    តើអ្នកត្រូវមានវិធីសាស្ត្រយ៉ាងដូចម្ដេចនៅពេលដែលមិត្តរបស់អ្នកខូចចិត្ត?

    ប្រសិនបើមិត្តរបស់អ្នកបានទទួលរងនូវការខូចចិត្តមួយចំនួនដូចជា ការបែកបាក់ស្នេហា ការទទួលមរណៈភាពរបស់នរណាម្នាក់ ឬការជួបប្រទះរឿងដែលមិនល្អមកភ្លាមៗពេក នោះអ្នកប្រហែលជានឹងចង់ជួយពួកគេឲ្យចេញពីគំនរទុក្ខទាំងនេះហើយ។ ខាងក្រោមនេះ​ គឺជាវិធីសាស្ត្រមួយចំនួនក្នុងការចែករំលែកដើម្បីដោះស្រាយនូវវិបត្តិដែលមិត្តរបស់អ្នកគេបានជួបនៅបញ្ហាដែលពិបាកនឹងដោះស្រាយនៅក្នុងចិត្ត៖

    ១. ការលើកទឹកចិត្ត

    ក្រោយពេលមិត្តរបស់អ្នកបានជួបប្រទះនូវបញ្ហាលំបាកក្នុងផ្លូវចិត្ត នោះពួកគេនឹងត្រូវការពេលវេលាយ៉ាងយូរដើម្បីលុបបំបាត់ស្លាកស្នាមដែលដិតជាប់នៅក្នុងអារម្មណ៍របស់ពួកគេ។ ដូច្នេះអ្នកគួរតែផ្ដល់កម្លាំងចិត្ត ឬលើកទឹកចិត្តមិត្តរបស់អ្នកឲ្យមានភាពរឹងមាំឡើងវិញ ហើយជម្រុញទឹកចិត្តពួកគេឲ្យដោះស្រាយនូវបញ្ហាដែលមាននៅខាងមុខជាបន្ទាប់។

    ២. ស្ដាប់

    ចែករំលែកនូវអារម្មណ៍ដែលសប្បាយរីករាយទៅដល់មិត្តរបស់អ្នក ហើយព្យាយាមនៅក្បែរពួគគាត់ដើម្បីចាំស្ដាប់នូវពាក្យពិបាកចិត្តមួយចំនួនដែលពួកគេបាននិយាយចេញពីអារម្មណ៍ផ្ទាល់ និងព្យាយាមសម្របខ្លួនតាមពាក្យសម្ដីមួយចំនួនដែលពួកគេបាននិយាយចេញមក។

    ៣. ចេះយល់ចិត្ត

    ធ្វើឲ្យមិត្តរបស់អ្នកដឹងថា អ្នកគឺជាមនុស្សតែម្នាក់គត់ដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ពួកគេ ហើយឲ្យគេដឹថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលជួយឲ្យពួកគេបានឆ្លងកាត់នូវពេលវេលាដ៍លំបាក។ បន្ថែមពីនេះទៅទៀតអ្នកគួរតែប្រាប់មិត្តរបស់អ្នកថា រឿងដែលមិនល្អបានចេញពីជីវិតរបស់គេហើយ ពុំចាំបាច់នៅសោកស្ដាយទៀតនោះទេ។

    ៤ តាមដានមិត្តរបស់អ្នក

    ពិតណាស់ការខូចចិត្តរបស់មនុស្សម្នាក់ៗ គឺមិនងាយនឹងធ្វើឲ្យអារម្មណ៍បានធូរស្បើយនោះទេ ហើយអ្នកកុំសង្ឃឹមថាមិត្តរបស់អ្នកនឹងបានធូរស្បើយក្នុងរយៈពេល ១ទៅ២ថ្ងៃបន្ទាប់ពីបានជួបនូវបញ្ហាផ្លូវអារម្មណ៍នោះទេ។​ ដូចនេះវិធីសាស្ត្រដែលល្អអ្នកគួរតែពិនិត្យ និងសួរពួកគេថា តើឯងមានអារម្មណ៍យ៉ាងណាហើយសម្រាប់ថ្ងៃនេះ។

    ៥ ផ្លាស់ប្ដូរបរិយាកាស

    ប្រសិនបើមិត្តរបស់អ្នកកាន់តែធ្លាក់ខ្លួនខ្លាំងទៅក្នុងគំនរទុក្ខនោះ អ្នកគួរតែមានការផ្លាស់ប្ដូរដូចជា នាំពួកគេទៅកម្សាន្តនៅខាងក្រៅ នាំពួកគេទៅបរិភោគអាហារឆ្ងាញ់ៗ ឬក៏នាំពួកគេទៅធ្វើរឿងដែលសប្បាយៗដើម្បីបន្លប់នូវភាពសោកសៅរបស់ពួកគេបានមួយពេល៕

    ប្រភព៖ .wikihow

    Share This Post:
    MPO4D jitutoto mpo4d Mpoplay