ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    ប្រុសៗគួរតែយល់ដឹងពីវិធីសាស្ត្រក្នុងការជ្រើសរើសមនុស្សស្រីដែលល្អសម្រាប់អនាគត!

    BY Khmernote Media January 22, 2020
    ប្រុសៗគួរតែយល់ដឹងពីវិធីសាស្ត្រក្នុងការជ្រើសរើសមនុស្សស្រីដែលល្អសម្រាប់អនាគត!

    ការជ្រើសរើសមនុស្សស្រីដែលល្អសម្រាប់យកធ្វើជាគូអនាគត វាមិនងាយស្រួលដូចមនុស្សមួយចំនួនបាននិយាយនោះទេ។ មនុស្សស្រីមួយចំនួនមានសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែពួកគេមានអត្តចរិកមិនសូវល្អនោះទេ​ដូចជា ការដើរលេងមិនស្គាល់ផ្ទះសម្បែង ការស៊ីផឹក មិនចេះធ្វើអ្វីនៅក្នុងផ្ទះ និងជាពិសេសមិនស្ដាប់បង្គាប់ឪពុកម្ដាយ​។ នេះហើយគឺជាកត្តាដែលធ្វើឲ្យមនុស្សប្រុសមួយចំនួនពិបាកក្នុងការជ្រើសរើស និងរកឃើញមនុស្សស្រីដែល្អមកធ្វើជាគូអនាគត។

    ខាងក្រោមនេះគឺជាវិធីសាស្ត្រ និងគន្លឹះសំខាន់ៗមួយចំនួនក្នុងការចែករំលែកទៅដល់មនុស្សប្រុសក្នុងការជ្រើសរើសមនុស្សស្រីដែលល្អមកធ្វើជាគូអនាគត៖

    ១. រៀបចំខ្លួនឲ្យបានល្អ

    អ្នកគួរតែរៀបចំខ្លួនឲ្យសមជាមនុស្សប្រុសដែលមានអត្តចរិកត្រឹមត្រូវ មិនកោងកាច និងចេះយកអាសារអ្នកដទៃដើម្បីធ្វើឲ្យមនុស្សស្រីដែលនៅជុំវិញខ្លួនអ្នក ពួកគេមានភាពស្ងប់ស្ងែងចំពោះអ្នក។ លើសពីនេះទៅទៀតអ្នកគួរតែបង្ហាញពីភាពអស្ចារ្យ និងសមត្ថភាពដែលអ្នកមានទៅកាន់មនុស្សជុំវិញខ្លួនដើម្បីឲ្យពួកគេបានឃើញ។

    ២. មានទំនុកចិត្តលើខ្លួនឯង

    ប្រាកដណាស់អ្នកពិតជាមិនអាចធ្វើឲ្យនរណាម្នាក់មកស្រលាញ់អ្នកបាននោះទេ ប្រសិនបើអ្នកមិនចេះស្រឡាញ់ខ្លួនឯងជាមុនសិន។ ហើយប្រសិនបើអ្នករកឃើញថាអ្នកមិនអាចយកឈ្នះទៅលើភាពអត្មានិយមរបស់អ្នកបាននោះទេ នោះប្រហែលជាអ្នកមិនអាចស្វែងរកមនុស្សស្រីដែលល្អសម្រាប់អនាគតបានដូចគ្នាផងដែរ។

    ៣. កុំអស់សង្ឃឹម

    ធ្វើជាមនុស្សប្រុសត្រូវតែមានចិត្តតស៊ូ ហើយដោះស្រាយនូវបញ្ហាដែលមាននូវចំពោះមុខ ដាច់ខាតកុំរាថយ និងមានពាក្យថាអស់សង្ឃឹម។ ប្រសិនបើមានមនុស្សស្រីដែលស្រឡាញ់អ្នកនៅពេលដែលគេបានស្ដាប់ឮនូវពាក្យត្អូញត្អែរចេញពីការអស់សង្ឃឹមរបស់អ្នក នោះគេនឹងអស់អារម្មណ៍ក្នុងការស្រឡាញ់មនុស្សប្រុសដូចជាអ្នកតទៅទៀតហើយ។

    ៤. កំណត់គុណសម្បត្តិមនុស្សស្រីដែលអ្នកចង់បាន

    អ្នកនឹងកាន់តែមានភាពងាយស្រួលក្នុងការស្គាល់ដៃគូដ៏ល្អ នៅពេលដែលអ្នកបានកំណត់នូវលក្ខណៈសម្បត្តិរបស់ពួកគេទុកជាមុន។ ប្រាកដណាស់អ្នកនឹងសប្បាយរីករាយ និងពេញចិត្តចំពោះដៃគូដែលអ្នកទទួលបាន ក្រោយពេលដែលអ្នកបានរកឃើញមនុស្សស្រីល្អដូចដែលអ្នកបានកំណត់ទុក៕

    ប្រភព៖ wikihow

    Share This Post:
    MPO4D jitutoto mpo4d Mpoplay