សិល្បៈ

ដួង ម៉ានិច តុបតែងស្អាតប្លែកក្នុងឈុតចិនបុរាណ អធិរាជស្ដេចស្រីអ៊ូម៉ីនាង

BY
Khmernote Media
January 23, 2020

តារាសម្តែងស៊ិចស៊ី កញ្ញា ដួង ម៉ានិច កំពុងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងជាពិសេសការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តជាច្រើន ដែលតារាស្រីរូបនេះតែងតែបង្ហាញសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសព្វ។ គេតែងតែឃើញ ដួង ម៉ានិច និយមស្លៀកពាក់បែបស៊ិចស៊ី ស្ទាយបែបយុវវ័យ ជាមួយនឹងរូបសម្រស់ ញញឹមស្រស់បែបនេះ ដួង ម៉ានិច ក៏កំពុងត្រូវប៉ាន់ខ្លាំងក្នុងការថតសម្អាងការទាំងបុរាណ និងសម័យ។

ក្នុងនោះផងដែរថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានតុបតែងថតសម្អាងការបែបឈុតបុរាណចិន ដោយ ដួង ម៉ានិច បានសរសេររៀបរាប់ថា៖ “អធិរាជ ស្ដេចស្រី អ៊ូម៉ីនាង ( អ្នកម្នាង អ៊ូ ) ជាស្រ្តីដែលរឹងមាំម្នាក់​ អង់អាច ក្លាហាន ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង អំណាច យសសក្ក័ ភាពឆ្លាត វាងវៃ របស់នាងនេះហើយទើបក្លាយជានិមិត្តរូប របស់ជន​ជាតិ​ចិន​គោរព​មកទល់សព្វថ្ងៃ ឈុតនេះក្រោមការ រៀបចំយ៉ាងពិសេសពី ពៅ Vមង្គល សំអាងការ​ ​(បាត់ដំបង​)”៕

Share This Post: