ព័ត៌មានជាតិ
រដ្ឋបាលខេត្តបានច្រានចោលនូវព័ត៌មានមិនពិត ក្រោយមានការភ្ញាក់ផ្អើលថារកឃើញអ្នកជំងឺរលាកសួតប្រភេទថ្មី នៅខេត្តព្រះសីហនុ
BY Khmernote Media
January 23, 2020
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានច្រានចោលនូវព័ត៌មានមិនពិតលេីករណីជំងឺរលាកសួតដោយវីរុសនូវែលកូរូណា ដែលថាកំពុងកើតមាននៅខេត្តព្រះសីហនុ។ ដោយរដ្ឋបាលខេត្តបានសរសេររៀបរាប់ថា៖
“គិតត្រឹមម៉ោងនេះនៅក្នុងទឹកដីនៃខេត្តព្រះសីហនុទាំងមូល មិនមានករណីជម្ងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា) នេះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋាននៃការពិត គឺជាការបំពុលសង្គម និងធ្វើឱ្យមានការជ្រួលច្របល់។ សូមរង់ចាំតាមដានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលធ្វើការបញ្ជាក់បន្ថែមលើករណីនេះ”។ សូមបញ្ជាក់ថា រាល់ព័ត៌មានផ្លូវការនឹងត្រូវប្រកាសដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
