ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    ហេតុផលទាំងនេះហើយ ដែលធ្វើបុគ្គលិកលាឈប់ពីការងារដោយគ្មានពាក្យថាស្ដាយក្រោយ

    BY Khmernote Media January 23, 2020
    ហេតុផលទាំងនេះហើយ ដែលធ្វើបុគ្គលិកលាឈប់ពីការងារដោយគ្មានពាក្យថាស្ដាយក្រោយ

    នៅក្នុងស្ថាប័នមួយ ប្រសិនបើមានបញ្ហាបុគ្គលិកចេញចូលច្រើនពេក គឺវាជាសញ្ញាមួយដែលមិនល្អនោះទេ ព្រោះកាលណាបុគ្គលិកចេញចូល ឬលាឈប់ច្រើន គឺវាបានបង្ហាញពីការដឹកនាំមិនល្អរបស់អ្នកគ្រប់គ្រង ឬរូបភាពមិនល្អរបស់ស្ថាប័ននោះ។ អាស្រ័យបែបនេះហើយបានជាអ្នកគ្រប់គ្រង ឬអ្នកដឹកនាំតែងតែព្យាយាមធ្វើយ៉ាងណាខិតខំយកបេះដូងបុគ្គលិករបស់ខ្លួនឱ្យបាន ដើម្បីឱ្យបុគ្គលិករបស់ខ្លួនបន្តនៅក្នុងស្ថាប័នឱ្យបានយូរអង្វែង។ អ្នកដឹកនាំតែងតែប្រើនូវមធ្យោបាយលើកទឹកចិត្តជាច្រើនដើម្បីយកបេះដូងបុគ្គលិកដូចជាការដំឡើងប្រាក់ខែ ការដាក់ការងារឱ្យត្រូវជាមួយនឹងជំនាញរបស់បុគ្គលិក ការយកចិត្តទុកដាក់ ការបន្ថែមនូវប្រាក់រង្វាន់ ការដំឡើងដំណែងនិងមធ្យោបាយផ្សេងៗជាច្រើនទៀត។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏បុគ្គលិកមួយចំនួននៅតែបន្តលាឈប់ពីការងារដដែលដោយសារតែមូលហេតុមួយចំនួននេះ៖

    ១. លែងមានការអភិវឌ្ឍខ្លួន

    នៅពេលណាដែលបុគ្គលិកយល់ថានៅកន្លែងការងារដែលគេកំពុងតែធ្វើនេះ លែងមានចំណេះដឹងថ្មីៗដើម្បីរៀនសូត្រ និងអាចឱ្យគេអភិវឌ្ឍន៍ខ្លួនទៀតហើយនោះ គេនឹងចាកចេញទៅរកកន្លែងផ្សេងដើម្បីអាចរៀនសូត្រចំណេះដឹងល្អៗផ្សេងៗ។

    ២.​ការងារច្រើនលើសលប់ពេក

    មិនខ្វល់ថាក្រុមហ៊ុនបានផ្ដល់ប្រាក់ខែឱ្យច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើក្រុមហ៊ុនដាក់ការងារឱ្យបុគ្គលិកនោះធ្វើច្រើនហួសហេតុពេកនោះ គឺនឹងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាគេទទួលរងនូវសម្ពាធការងារខ្លាំងឡើងៗរហូតដល់ពេលមួយដែលបុគ្គលិកទ្រាំលែងបានគឺគេនឹងលាឈប់។ និយាយបែបនេះមិនមែនមានន័យថាមិនឱ្យដាក់ការងារឱ្យបុគ្គលិកច្រើននោះទេ គ្រាន់តែត្រូវចេះវិភាគជាមួយនឹងកម្លាំងកាយ ចំណេះដឹង សមត្ថភាពរបស់បុគ្គលិកថាការងារនេះគេពិតជាអាចធ្វើបាន និងមិនមានសម្ពាធខ្លាំងហួសហេតុពេកនោះទេសម្រាប់បុគ្គលិក។

    ៣. ខ្វះការសហការគ្នានៅក្នុងក្រុមហ៊ុន

    មនុស្សមិនមែនជាគ្រឿងម៉ាស៊ីននោះទេ ដូច្នេះពួកគេក៏ត្រូវការការជជែកគ្នាបង្កើនទំនាក់ទំនង ការសហការគ្នាទៅវិញទៅមក មិនមែនអង្គុយធ្វើការតែម្នាក់ឯងដូចជាមនុស្សយន្តនោះទេ។ ម៉្យាងទៀតប្រសិនបើនៅកន្លែងការងារមានជម្លោះកើតឡើង ពួកគេក៏នឹងសម្រេចចិត្តលាឈប់ផងដែរ។

    ៤. មិនមានការទទួលស្គាល់ស្នាដៃ

    បុគ្គលិកមួយចំនួនមិនមែនធ្វើការដើម្បីតែប្រាក់ខែនោះទេ ប៉ុន្តែពួកគេត្រូវការការលើកទឹកចិត្តដោយមិនប្រើប្រាស់លុយច្រើនជាង។ គេចង់បានការសរសើរ ការទទួលស្គាល់ស្នាដៃពីមេ និងមនុស្សជុំវិញខ្លួនច្រើនជាងលុយ។ នៅពេលដែលបុគ្គលិកខិតខំធ្វើការយ៉ាងលំបាក ប៉ុន្តែបែរជាមេមើលរំលងការខិតខំប្រឹងប្រែងរបស់គេ គេក៏លែងមានអារម្មណ៍ក្នុងការខិតខំធ្វើការងារនោះដែរ។ សរុបមកវិញ នៅមានកត្តាផ្សេងៗជាច្រើនទៀតដែលបណ្ដាលឱ្យបុគ្គលិកសម្រេចចិត្តលាឈប់ពីកន្លែងការងារមួយ ដែលកត្តាទាំងអស់នោះវាអាចបណ្ដាលមកពីកត្តាផ្ទាល់ខ្លួនរបស់បុគ្គលិក ឬក៏បណ្ដាលមកពីកត្តាក្រុមហ៊ុនដែលពួកគេកំពុងតែធ្វើការ។ មានពាក្យមួយគេបាននិយាយថា “ពេលខ្លះបុគ្គលិកលាឈប់មិនមែនមកពីការងារមិនល្អនោះទេ ប៉ុន្តែគេឈប់ដោយសារតែមេមិនល្អ”៕

    ប្រភព៖ robertwalters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay