ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន! បុរស​ម្នាក់​ចាក់​សាំង​ដុត​​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

    BY Khmernote Media January 24, 2020
    សាហាវមែន! បុរស​ម្នាក់​ចាក់​សាំង​ដុត​​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

    ​រាជធានី​ភ្នំពេញ​៖​ បុរស​វិកល​ច​រឹត​ម្នាក់​ ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​ ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ស្ថិត​នៅ​ចំណុច​វាល​កប់ខ្មោច​ចិន​ ទីតាំង​ដី​ឡូ​ត៏​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កំ​បូល​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​ ០៧​និង​៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​ ២០២០​ ។​ ​មន្ត្រី​នគរបាល​កោសល្យវិច័យ​ខណ្ឌ​កំ​បូល​បាន​ឲ្យ​ដឹង​ថា​៖​ សាកសព​ឈ្មោះ​ ពៅ​.​សុខ​ខឿន​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ក្នុង​ ភូមិ​សាមគ្គី​ទី​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោ​ធ៏​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

    ប្រភព​ដដែល​បាន​បន្ត​ថា​៖​ ឈ្មោះ​ ពៅ​ និមល​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ដែល​ត្រូវជា​ប្អូនបង្កើត​សព​បានអោយ​ដឹង​ថា​:​ កន្លង​មក​បង​របស់​ខ្លួន​មាន​ជំងឺ​សរសៃ​ប្រាសាទ​ ធ្លាប់​បំរុង​ចាក់​សាំង​ដុត​សម្លាប់​ខ្លួន​ច្រើន​ដង​មក​ហើយ​ តែ​ត្រូវ​ម្តាយ​ជួយ​ទាន់​ លុះ​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១២​និង​០០​នាទី​គាត់​បាន​បាត់​ចេញពីផ្ទះ​ ពុំ​ដឹង​ទៅ​ណា​ ហើយ​ក្រុម​គ្រួសា​ដើរ​រក​ តែ​រក​មិនឃើញ​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១​និង​៣០​នាទី​ ក៏​បាន​ទទួល​ព​ត៏​មាន​ថា​: មាន​មនុស្ស​ដុត​ស្លាប់​នៅ​ម៉ុង​កប់ខ្មោច​ ពេល​ទៅ​ដល់​ទើប​ដឹង​ថា​:​ អ្នក​ស្លាប់​ពិតជា​បងប្រុស​របស់​ខ្លួន​ពិតប្រាកដ​មែន​ ។​​ក្រោយ​ពី​នគរបាល​បាន​ធ្វើ​កោសល្យវិច័យ​រួច​ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួ​សាយ​កមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕



    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay