ស្រីស្អាតប្រកាសចង់បើកការចែកម៉ាស់ 3M ចំនួន10000ម៉ាស់ Free ជូនបងប្អូនប្រជាពលរដ្ឋ
យោងតាមគណនីហ្វេសបុកស្រីស្អាតម្នាក់ដែលមានឈ្មោះ Mey seav បានបង្ហោះឲ្យដឹងថា៖ “ខ្ញុំចង់បើកការចែកម៉ាស 3M ចំនួន10000ម៉ាស 5000ម៉ាស រឺតិចជាងនេះទៅតាម ជំនួយរបស់អ្នកទាំងអស់គ្នា ដោយត្រូវការ បងប្អូនចូលរួមជាថវិកាជាមួយខ្ញុំ ដើម្បីទិញម៉ាសការពារ រោគវីរុសថ្មី សំរាប់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល មេរោគសាហាវនេះអាចឆ្លងយ៉ាងឆាប់រហ័សនិងស្លាប់លឿនបំផុត ដោយមិនមានថ្នាំព្យាបាលទេ ទោះមិនទាន់រាលដាលក្នុងប្រទេសយើងខ្លាំងក្លា តែវានិងឆ្លងតាមរយះ ប្រជាពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរតាមព្រលានយន្ដហោះ ដោយម៉ាសធម្មតាការពារមិនបាន100%ឡើយ។

តែពេលនេះខ្ញុំត្រូវការជំនួយ ដោយសារម៉ាសថ្លៃខ្លាំង ហើយខ្ញុំកំពុងទាក់ទងទៅខាងរោងចក្រផ្ទាល់ដើម្បីសួរតំលៃម៉ាស ហើយខ្ញុំនិងផ្ញើតំលៃទៅខាង បងប្អូនដែលចូលរួម ជាជំនួយ ជាមួយ Team យើងខ្ញុំផងដែរ នៅពេលដែលគេឆ្លើយតបមកខ្ញុំវិញបើខាងរកចក្រមិនទាន់ឆ្លើយតប ដាច់ខាតខ្ញុំមិនទទួលលុយបងប្អូនណាមួយឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃម៉ាស់
ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់ អាចទិញប្រេីបានផង ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបេីមិនមានម៉ាស់ទេនោះ ក៏អាចប្រេីកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកកណ្តាស់បាន ហេីយត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។




