ខ្មែរណូត

ស្វែងរក

  • PR

    តារាចម្រៀងថៃ លោក Tik Shiro នឹងបើកឆាកស្វាគមន៍ Freshy Happy Concert កម្មវិធីតន្ត្រីបែបទំនើបទើបង្កើតថ្មីរបស់ PNN

    BY Khmernote Media January 20, 2020
    តារាចម្រៀងថៃ លោក Tik Shiro នឹងបើកឆាកស្វាគមន៍ Freshy Happy Concert កម្មវិធីតន្ត្រីបែបទំនើបទើបង្កើតថ្មីរបស់ PNN

    កន្លងមកស្ថានីយទូរទស្សន៍ភីអិនអិនតែងតែបានយកចិត្តទុកដាក់ក្នុងការបង្កើតនូវកម្មវិធីប្លែកៗ ថ្មីៗ ដែលផ្តល់នូវចំណេះដឹង ការកម្សាន្តយ៉ាងសំបូរបែប តម្រូវគ្រប់វ័យ និងគ្រប់តម្រូវការរបស់ទស្សនិកជន។

    ជារៀងរាល់ចុងសប្តាហ៍ទស្សនិកជនតែងតែបានទស្សនា និងកម្សាន្តអារម្មណ៍ជាមួយកម្មវិធីតន្ត្រី ដែលប្រជុំទៅដោយតារាចម្រៀងដែលមានឈ្មោះបោះសម្លេង មានសម្លេងពិរោះ ទាំងតារាចម្រៀងជាតិ និងអន្តរជាតិ ដូចជា កម្មវិធីតន្ត្រី Boostrong Music On Fire ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០នាទីល្ងាច កម្មវិធីតន្ត្រី Anchor Fun Zone ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០យប់ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។

    ដោយឡែក កម្មវិធីតន្ត្រីថ្មីសន្លាងមួយទៀតដែលភីអិនអិននឹងចាប់ផ្តើមដំណើរការផ្សាយនៅដើមខែកុម្ភៈតទៅគឺកម្មវិធី Freshy Happy Concert។ កាន់តែពិសេសជានេះ ថ្ងៃបើកឆាកដំបូងរបស់កម្មវិធី Freshy Happy Concert នេះនឹងមានការអញ្ជើញចូលរួមជាពិសេសពីសំណាក់តារាចម្រៀងថៃ លោក Tik Shiro រួមនឹងតារាចម្រៀងខ្មែរល្បីៗចំនួនបីដួងទៀតមានដូចជា កញ្ញា យូរី កញ្ញា មីណា និងលោក អៀង វត្ថា។

    Freshy Happy Concert នឹងមានការផ្សាយផ្ទាល់ ព្រមទាំងបើកអោយទស្សនិកជនចូលរួមទស្សនាដោយសេរី នៅស្ទីតយោភីអិនអិន ចាប់ពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕

    អត្ថបទដោយ៖ ម៉ី វ៉ាន់ណែត
    ទស្សនាឈុតខ្លីសូមចុច៖

    https://www.facebook.com/PNNTVCambodia/videos/163954054892413/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay