ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ខាហ្វ័រយូ ដាក់លក់ជាផ្លូវការរថយន្ត Foton Tunland និង Foton Sauvana ជាមួយតំលៃពិសេស និងការធានារហូតដល់ ៥ឆ្នាំ

    BY Khmernote Media April 10, 2018
    ក្រុមហ៊ុន ខាហ្វ័រយូ ដាក់លក់ជាផ្លូវការរថយន្ត Foton Tunland និង Foton Sauvana ជាមួយតំលៃពិសេស និងការធានារហូតដល់ ៥ឆ្នាំ

    ភ្នំពេញ,ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៨៖ កាលពីព្រឹកមិញនេះក្រុមហ៊ុន ខាហ្វ័រយូ បានបង្ហាញជាផ្លូវការនូវរថយន្តប្រភេទ ភីកអាប់ (Pick Up) និង អេសយូវី (SUV) ៧កៅអី របស់ខ្លួនទៅកាន់អតិថិជនរបស់ខ្លួន ជាមួយការធានាជូនគុណភាពយូរជាងគេបំផុត រហូតដល់ ៥ឆ្នាំ រឺ ១៦០.០០០ គ.ម។ រថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ មានម៉ាស៊ីនម៉ាស៊ូត កាប់ពីតាស់ និង រថយន្ត ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី ដែលមានម៉ាស៊ីនម៉ាស៊ូត លេខអូតូ កាប់ពីតាស់ ថែមទៀតផត។ ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ និង ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូ គឺជារថយន្តក្នុងក្តីស្រម៉ៃរបស់ក្រុមហ៊ុន ខាហ្វ័រយូ ចាប់តាំងពីពេលបង្កើតនៅឆ្នាំ ២០១២ មកម្លេះ ដែលរង់ចាំអស់ពេលយ៉ាងរូរ ដើម្បីផ្តល់ជូនអតិថិជនជាទីគោរព និងស្រលាញ់បំផុតរបស់ក្រុមហ៊ុន។

    រថយន្តទាំង២ម៉ូដែលនេះ បានបំពាក់នូវម៉ាស៊ីនដ៏មានសន្ទុះខ្លាំងរបស់ អាមេរិក ម៉ាក គុមមីន ដែលជាម៉ាកសញ្ញាដ៏ល្បី និង យូរយាណាស់មកហើយ។ ទន្ទឹមនឹងនេះដែរ ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ និង ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី ក៏បានបំពាក់នូវចង្កឹះលេខ ជាលក្ខណៈ ស្ពត ម៉ា ហ្សេតអេស ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ និងជាពិសេសវាត្រូវបានសំរិតសំរាំងនូវគ្រឿងបន្លាស់ជាមួយនឹងម៉ាកល្បីៗ ដូចជា បូស ហ្គេតត្រាក់ ។ល។ ដោយមានការផ្គុំនូវ ម៉ាស៊ីន និង ប្រអប់លេខដ៏ល្បីល្បាញនេះហើយ ដែលធ្វើអោយក្រុមហ៊ុន ខាហ្វ័រយូ ប្រកាសលក់ជាផ្លូវការនូវរថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ និង ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូនៅថ្ងៃនេះ។

    ដើម្បីឆ្លើយតបទៅនឹងការទន្ទឹមរង់ចាំរបស់អតិថិជន ក្រុមហ៊ុនក៏បានធ្វើការបញ្ចុះតំលៃពិសេសបំផុតគឺ៖
    ១. ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ ម៉ាស៊ីន ម៉ាស៊ូត ពីរបាំង កាប់ពីតាស់ ដោយតំលៃធម្មតាគឺ ៤១,០០០ ដុល្លារ (រាល់ការទិញ រឺ កក់ទុកឥឡូវនេះតំលៃពិសេសត្រឹមតែ ៣៧,៥០០ ដុល្លារតែប៉ុណ្ណោះ)។ តំលៃពិសេសនេះរូមបញ្ចូល ការធានាជូនលើគុណភាពរថយន្ត ដោយមានការជួសជុលប្តូរគ្រឿងបន្លាស់ ក្នុងរយៈពេល ៥ឆ្នាំ រឺ ១៦០,០០០ គ.ម និងកញ្ចប់ថែមទាំងឥតគិតថ្លៃ រយៈពេល ១ឆ្នាំ ឬ ២០.០០០ គ.ម ព្រមជាមួយការផ្តល់ជូនស្លាកលេខរថយន្តដោយឥតគិតថ្លៃផងដែរ។

    ២. ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូ ម៉ាស៊ីនម៉ាស៊ូត កាប់ពីតាស់ ផ្តល់ជូនតំលៃពិសេសត្រឹមតែ ៥៩,៥០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ តំលៃពិសេសនេះរួមបញ្ចូល ការធានាជូនលើគុណភាពរថយន្ត ដោយមានការជួសជុលប្តូរគ្រឿងបន្លាស់ ក្នុងរយៈពេល ៥ឆ្នាំ រឺ ១៦០,០០០ គ.ម និងកញ្ចប់ថែមទាំងឥតគិតថ្លៃ រយៈពេល ១ឆ្នាំ ឬ ២០.០០០ គ.ម ព្រមជាមួយការផ្តល់ជូនស្លាកលេខរថយន្តដោយឥតគិតថ្លៃផងដែរ។

    ក្រុមហ៊ុន ខាហ្វ័រយូ សូមស្វាគមន៍ អតិថិជនទាំងអស់ដែលបានទាក់ទងដើម្បីបើកសាកល្បង សូមអញ្ជើញទាក់ទងតាមរយៈលេខទូរសព័្ទ ០៩៩ ៥៥៥ ១៩៩។ សូមរួសរាន់ការផ្តល់ជូនតំលៃពិសេសនេះមានកំណត់។ ក្រុមហ៊ុន ខាហ្វ័រយូ សូមថ្លែងអំណរគុណ រោងចក្រផលិតរថយន្ត ហ្វូតុន ចំពោះការអភិវឌ្ឍន៍គុណភាពរថយន្តហ្វូតុន មកដល់ពេលនេះនឹងជារៀងរហូតសំរាប់អតិថិជនរបស់យើង និងជាពិសេសពង្រីកវិសាលភាពផលិតកម្មនៅជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ មកដល់ពេលនេះ។ សំរាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុន ហ្វូតុន សូមចូលគេហទំព័រ www.fotonglobal.com។

    ជាថ្មីម្តងទៀតសំរាប់អតិថិជន ដែលកំពុងស្វែងរករថយន្តភីកអាប់ លេខអូតូ និង រថយន្តលក្ខណៈគ្រួសារ ៧កៅអី ជំរើសដ៏សក្តិសមបំផុតនោះគឺ ហ្វូតុន ធន់លែន (Foton Tunland) និង ហ្វូតុន សូវ៉ាន់ណា (Foton Sauvana)។ ក្រុមហ៊ុន ខាហ្វ័រយូ សូមអញ្ជើញលោក លោកស្រីមកទស្សនា និងការបើកបរសាកល្បងរថយន្តទាំងពីរម៉ូដែលនេះនៅអស័យដ្ឋាន ក្រុមហ៊ុន Car4you Co., Ltd.
    #320, Russian Federation Blvd, Phnom Penh Tel: +855(0)99 555 199 www.car4you.com.kh និងលេខទូរស័ព្ទ ០៩៩ ៥៥៥ ១៩៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay