ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើបងប្អូនទាំងអស់បានជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ មេត្តារាយការណ៍មកអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

    BY Khmernote Media January 28, 2020
    បើបងប្អូនទាំងអស់បានជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ មេត្តារាយការណ៍មកអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

    ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បានរកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសយ៉ាងច្រើន។

    យ៉ាងណាមិញអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋប្រាប់ឈ្មោះឱសថស្ថាន លេខទូរស័ព្ទ និងអាស័យដ្ឋាន ប្រសិនបើជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុ ដោយ ឯកឧត្តមបានសរសេររៀបរាប់ថា៖ “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ។ សូមមេត្តាជួយប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និងឈ្មោះឱសថស្ថាន។ អរគុណ”។ សូមរំលឹកថាកាលពីពេលថ្មីៗនេះឯកឧត្ដម​ ផៃ​ ស៊ីផាន ព្រមានអ្នកលក់ម៉ាស់តម្លេីងថ្លៃ​អាចប្រឈមមុខពីបទមជ្ឈឹម​ដែលអាចជាប់គុកពី​ ៦​ ថ្ងៃ​ ទៅ​ ៥​ ឆ្នាំ​។ ដូច្នេះ​បងប្អូន​ដែលលក់ម៉ាស់​តម្លេីងថ្លៃ​តាមចិត្ត​ មេត្តា​ជ្រាប​ជាដំណឹង​។ បងប្អូនអាចធ្វើការរាយការណ៍មកកាន់គណនីហ្វេសប៊ុក  ឯកឧត្តម ផៃ ស៊ីផាន (Siphan Phay)

    Share This Post:
    MPO4D jitutoto mpo4d Mpoplay