ព័ត៌មានជាតិ
មន្ត្រីនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបុគ្គលពីរនាក់ ក្រោយបង្ហោះព័ត៌មានមិនពិតរឿងវីរុសកូរ៉ូណា
BY Khmernote Media
January 29, 2020
ខេត្តសៀមរាប៖ បុគ្គលពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលជាជនសង្ស័យថាជាអ្នកបំផុសបំផុលព័ត៌មានទាក់ទងនឹង មេរោគប្រភេទថ្មី កូរ៉ូណា ដែលកើតមាននៅខេត្តសៀមរាបក្រុងសៀមរាប នៅឯសណ្ឋាគារប៉ាស៊ីហ្វិក កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋានខេត្តសៀមរាបហើយ។

សមត្ថកិច្ចបញ្ជាក់ថា បុគ្គល២នាក់នេះបានបង្ហោះព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថាមានករណីឆ្លងវីរុសកូរ៉ូណា ចំនួន ៤ករណី នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។ ការផ្សាយនេះត្រូវបានសាលាខេត្តសៀមរាបចេញសេចក្ដីបំភ្លឺមួយដោយបានបញ្ជាក់ថា គ្មានករណីឆ្លងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា កេីតឡេីងនៅសណ្ឋាគារណាមួយក្នុងខេត្តសៀមរាបនោះទេ៕

