ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថាប្រើម៉ាស់ប្រភេទនេះគឺគ្រប់គ្រាន់ហើយ យើងមិនចាំបាច់ក្បាច់ក្បួរពេកទេ ហើយលោកក៏បានចែករំលែក​គន្លឹះដើម្បីបង្ការ​ការ​រីករាល​ដាល​នៃវីរុស Coronavirus

    BY Khmernote Media January 29, 2020
    លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថាប្រើម៉ាស់ប្រភេទនេះគឺគ្រប់គ្រាន់ហើយ យើងមិនចាំបាច់ក្បាច់ក្បួរពេកទេ ហើយលោកក៏បានចែករំលែក​គន្លឹះដើម្បីបង្ការ​ការ​រីករាល​ដាល​នៃវីរុស Coronavirus

    ខណៈដែលជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម និង នៅ ៣ នាក់ទៀតកំពុងដាក់ក្នុងបន្ទប់តាមដាន ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ។

    ក្នុងនោះផងដែរថ្មីៗនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ចេញវីដេអូប្រមាណជា៤២នាទី ពន្យល់បងប្អូន​អំពីគន្លឹះជាច្រើនដើម្បីការពារ​ខ្លួនពីការ​ឆ្លង​​ ​​វីរុសកូរ៉ូណា ដែល​កំពុង​រីករាលដាល​នាពេលបច្ចុប្បន្ន​នេះ​។ ដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យបងប្អូនកុំភិតភ័យ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយបានបង្ហាញរបៀបពាក់ម៉ាស និងឧស្សាហ៍ផ្លាស់ប្តូរពាក់ម៉ាសថ្មីជានិច្ច ព្រមទាំងលាងដៃឲ្យបានញឹកញាប់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

    ប្រភពវិដេអូ ៖ MJQTV

    Share This Post:
    MPO4D jitutoto mpo4d Mpoplay