ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនបុរសម្នាក់ ដែលបង្ហោះសារក្លែងក្លាយថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគកូរ៉ូណា
BY Khmernote Media
January 29, 2020
កោះកុង៖ អាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនអប់រំណែនាំបុរសម្នាក់ ក្រោយបង្ហោះសារក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook កាលពីវេលាម៉ោង ០៨ និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ម្ចាស់អាខោនឈ្មោះ ជុន ចិន បានសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ។

ដោយកម្លាំងអាវុធហត្ថបានធ្វើការនាំខ្លួន ឈ្មោះជុន ចិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ម្ចាស់អាខោនខាងលើធ្វើការសាកសួរ ឆ្លើយបំភ្លឺ ហើយអប់រំណែនាំ ឲ្យកែសំរួលព័ត៌មាន បកស្រាយ បង្ហោះសារកែសំរួលខ្លឹមសារឡើងវិញ រួចធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕



