សិល្បៈ

ម្ចាស់បទស្លៀកខ្លី Vattana J-Uy បានទទួលមរណៈភាព ដោយសារតែជំងឺគ្រុនឈាម

BY
Khmernote Media
January 29, 2020

ជារឿងគួរឲ្យសោកស្តាយដោយម្ចាស់បទស្លៀកខ្លី Vattana J-Uy ឈ្មោះពិត ផ្លុង សេរីវឌ្ឍនា បានទទួលមរណភាពដោយសារតែជំងឺគ្រុនឈាម ដោយតារាចម្រៀងរូបនេះបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ហើយនឹងត្រូវបូជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ម៉ោង ៦រសៀល ទីតាំងវត្តសារាវ័ន្តតេជោ(នៅជិតសាលារចនា)។

ដោយលោក Athika CG បានសរសេររៀបរាប់ថា៖ “សូមចូលរួមសោកសោ្ដយម្ចាស់បទស្លៀកខ្លី Serei Wattanaបានទទួលមរណៈភាពមុននេះបន្ដិចខណៈពេលបញ្ជូនទៅមន្ទីរពេទ្យវៀតណាម ដោយជំងឺគ្រុនឈាម សពតម្កល់នៅវត្តសារាវ័ន្តតេជោ …សូមបងប្អូនញាតិមិត្តទាំងអស់ចូលរួមរំលែកទុក្ខគ្រួសារនៃសព សូមអគុណ”៕

Share This Post: