ខ្មែរណូត

ស្វែងរក

  • PR

    ភ្ញាក់ព្រឺត! ពេលឃើញ វី ឌីណែត ដោះរបាំងមុខចេញក្នុងកម្មវិធី The Mask Singer Cambodia

    BY Khmernote Media January 29, 2020
    ភ្ញាក់ព្រឺត! ពេលឃើញ វី ឌីណែត ដោះរបាំងមុខចេញក្នុងកម្មវិធី The Mask Singer Cambodia

    បេក្ខភាព The Mask Singer Cambodia ដែលមានឈ្មោះថាកំពូលរាជិនី Unicorn បានឆក់បេះដូងទស្សនិកជនមិនតិចទេ ឲ្យលង់និងពេញចិត្តនឹងសមត្ថភាពច្រៀងរបស់នាង ជាពិសេសនៅក្នុង វគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រនេះ ដោយមានការប្រគំតន្រ្តីពិសេសរវាងឧបករណ៍ភ្លេងសម័យ និង ឧបករណ៍ភ្លេងខ្មែរបុរាណ។ គ្រាន់តែចាប់ផ្ដើមច្រៀង ម្នាក់ៗក៏ស្រែកហ៊ោយ៉ាងកងរំពងពេញស្ទូឌីយោ អមជាមួយបទភ្លេងបែបស្រទន់លាយ កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតនោះ គឺនៅពេលដែលដោះរបាំងមុខចេញភ្លាមគឺថាម្នាក់ៗស្រឡាំងកាំងតែម្តង ដោយមិននឹកស្មានថា បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា វី ឌីណែត តារាចម្រៀងដ៏ល្បីសោះ។

    គួរបញ្ជាក់ផងដែរថាកម្មវិធី The Mask Singer Cambodia មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពូលC ហើយនៅសប្តាហ៍នេះ ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ម៉ោង 6 ដល់ ម៉ោង 8 យប់នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ។

    ឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយក្រុមហ៊ុន OPPO
    #OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay