PR

រឿង “ព្រហ្មលិខិតស្នេហ៍”៖ ស្នេហាឆ្លងភពដ៏អាថ៌កំបាំងត្រៀមបង្ហាញវត្តមាននៅ ភីអិនអិន!

BY
Khmernote Media
January 28, 2020

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថានីយទូរទ្សន៍ PNN នឹងធ្វើការបង្ហាញនូវផ្ទាំងទស្សនីយភាពខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតជូនដល់អ្នកទស្សនា គឺរឿង «ព្រហ្មលិខិតស្នេហ៍» ដែលរៀបរាប់ពីស្នេហាឆ្លងភពដ៏អាថ៌កំបាំង ។ ខ្សែភាពយន្តនេះ តំណាលពី រ៉ាសស៊ីកា ដែលជាក្មេងស្រីសម័យទំនើប មានទំនុកចិត្តលើខ្លួនឯងនិងចូលចិត្តប្រលោមលោកមនោសញ្ចេតនា ។ ថ្ងៃមួយនាងទិញប្រលោមលោករឿង ដូចព្រហ្មលិខិតស្នេហ៍ មកអាន ពេលអានម្ដងៗទិដ្ឋភាពនៃរឿងនោះតែងផុសចេញមកស្ដែងៗតែម្ដងធ្វើឲ្យនាងចម្លែកអារម្មណ៍ណាស់។ កាន់តែចម្លែកទៀតនោះតួឯកស្រីឈ្មោះ ការ៉ាកេត នៅក្នុងរឿងប្រលោមលោកនោះមានមុខម៉ាត់ដូចនាងបេះបិទ។

ក្នុងរឿងនោះរៀបរាប់ពីដំណើរដើមទង របស់ ការ៉ាកេត ដែលជាកូនស្រីអ្នកមានឋានៈខ្ពស់ម្នាក់ នាងមានចរិតស្លូតបូត និងតែងត្រូវបានធ្វើបានដោយម្ដាយចុង និងប្អូនស្រី។ ក្រៅតែពីរឿងរ៉ាវស្នេហាឆ្លងភពរបស់ Rasika និងអ្នកអង្គម្ចាស់រូបសង្ហា ក៏នៅមានគំនុំសងសឹងគ្នាផងដែរ ចង់ជ្រាប់ច្បាស់កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគថៃរឿង ព្រហ្មលិខិតស្នេហ៍ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 11:00 ដល់ម៉ោង12:00 ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

ព្រហ្មលិខិតស្នេហ៍ ចាក់ផ្សាយឆាប់ៗនេះ

តោះតាមដានទស្សនាទាំងអស់គ្នាជាមួយនិងរឿងព្រហ្មលិខិតស្នេហ៍ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ សុក្រ វេលាម៉ោង ១១ ថ្ងៃត្រង់ បន្ទាប់ពីរឿង ល្បិកកលស្នេហ៍៕

Posted by PNN Drama Fan Club on Tuesday, 28 January 2020

ដោយ បេន សិឡា

Share This Post: