ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    K01 ពាក់អាវភ្លៀង ម៉ាស់ Live សុំអ្នកចូលមើល 10K បង្អើលពលរដ្ឋ ដោយដាក់ថា៖ “មកសម្ភាស អ្នកឆ្លងមេរោគដ៏កាចសាហាវម្នាក់ នៅមន្ទីរពេទ្យរុស្សី ជាជនជាតិចិន” ឥឡូវចេញសុំទោសថា “ចង់តែវាយក្បាលខ្លួនឯង ១ ទូរស័ព្ទទេ ព្រោះផ្សាយព័ត៌មានមិនពិត បង្កឲ្យសង្គមមានការភ្ញាក់ផ្អើល”

    BY Khmernote Media January 29, 2020
    K01 ពាក់អាវភ្លៀង ម៉ាស់ Live សុំអ្នកចូលមើល 10K បង្អើលពលរដ្ឋ ដោយដាក់ថា៖ “មកសម្ភាស អ្នកឆ្លងមេរោគដ៏កាចសាហាវម្នាក់ នៅមន្ទីរពេទ្យរុស្សី ជាជនជាតិចិន” ឥឡូវចេញសុំទោសថា “ចង់តែវាយក្បាលខ្លួនឯង ១ ទូរស័ព្ទទេ ព្រោះផ្សាយព័ត៌មានមិនពិត បង្កឲ្យសង្គមមានការភ្ញាក់ផ្អើល”

    បន្ទាប់ពីមានការព្រួយបារម្ភក៏ដូចជាភ័យខ្លាចពីរឿងមេរោគកូរ៉ូណា ដែលទើបតែឆ្លងជនជាតិចិនមួយ នៅខេត្តកំពង់សោម កំពុងស្ថិតក្នុងការព្យាបាលក្នុងបន្ទប់ដោយឡែក។ ប្រជាជនកំពុងតាមដានព័ត៌មានក៏ដូចជាភ័យព្រួយកូនចៅ ស្រាប់តែអ្នកព័ត៌មានម្នាក់ដែលមានឈ្មោះ K01 បានធ្វើការពាក់អាវភ្លៀង ស្រោមដៃ វ៉ែនតា ម៉ាស់ និងមួក ទៅ Live ព័ត៌មាននៅមុខមន្ទីរពេទ្យរុស្សី ដោយបានសរសេរបង្អើលថា៖ “ជួយស៊ែរឲ្យបងប្អូនខ្មែរបានដឹងផង ផ្សាយផ្ទាល់ K01 មកសម្ភាស អ្នកឆ្លងមេរោគដ៏កាចសាហាវម្នាក់ នៅមន្ទីរពេទ្យរុស្សី ជាជនជាតិចិន” បង្កឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យសង្គមកាន់តែច្របូកច្របល់។

    នៅពេលកំពុង Live K01 បានសុំឲ្យមានអ្នកមើលរហូតទៅ 10K នឹងចូលមន្ទីរពេទ្យសំភាសន៍អ្នកជំងឺដែលខ្លួនអះអាងថា មានផ្ទុក Virus កូរ៉ូណា ប៉ុន្តែក្រោយមកទៀត គាត់ក៏បានលុបវិដេអូនេះចោល និងមុននេះបន្តិចបានបង្ហោះវិដេអូមួយទៀតធ្វើការសុំទោសវិញ K01 បាន Live និយាយថា “ចង់វាយក្បាលខ្លួនឯង ព្រោះផ្សាយព័ត៌មានមិនពិត បង្កឲ្យសង្គមមានការភ្ញាក់ផ្អើល” និង សុំយោគយល់ពីឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម ខៀវ កញារិទ្ធ ឯកឧត្តម ឃួង ស្រេង និងបងប្អូនប្រជាពលរដ្ឋ ហើយសន្យា ឈប់ផ្សព្វផ្សាយព័ត៌មានណាដែលប៉ះពាល់សង្គម។ គាត់ Live និយាយថា រឿងនេះធ្វើឲ្យ K01 យល់ច្បាស់ និងជាបទពិសោធន៍ធ្វើឲ្យ K01 យល់ច្បាស់ សូមឲ្យអ្នកសារព័ត៌មានក្នុងប្រទេសកុំយកគំរូតាមគាត់។

    យ៉ាងណាមិញ បងប្រុសម្នាក់ដែលជាលេងហ្វេសបុកឈ្មោះ Ly Sovanduong បានសម្តែងការមិនពេញចិត្ត ដោយគាត់សរសេរថា៖ ” ហេតុអីបានជាក្រសួងពាក់ពន្ធ័ មិនមានចំណាត់ការចំពោះ បុគ្គលរូបនេះ ដែល បំប៉ោងព័ត៌មានមិនពិត ។ តើ ជម្ងឺ វីរុសថ្មីនោះបានឆ្លងនឹងកើត ដូច អ្នកនិយាយ រឺយ៉ាងណា ? ការលើកឡើងរបស់ បុគ្គលរូបនេះអាច ជាការបំភ័យ មហាជន បន្ថែម រឺយ៉ាងណា ? ខណះ រាជរដ្ឋាភិបាលនិង ក្រសួងសុខាភិបាលកំពុង គិតគួរ យ៉ាងខ្លាំងចំពោះ ជម្ងឺ មួយនេះ?”

    Share This Post: