ទម្លាប់មួយចំនួនដើម្បីក្លាយជាសេដ្ឋី!
លោកអ្នកត្រូវតែបង្កើតទម្លាប់សំខាន់សម្រាប់ជោគជ័យក្នុងពាណិជ្ជកម្ម។ អវត្តមាននៃទម្លាប់ណាមួយក្នុងចំណោមទម្លាប់ទាំងនេះនឹងធ្វើឱ្យលោកអ្នកខាតបង់ច្រើន។ នៅពេលលោកអ្នកមានសមត្ថភាពគ្រប់គ្រាន់ លោកអ្នកនឹងអាចសម្រេចលទ្ធផលយ៉ាងអស្ចារ្យ ទាំងរហ័សនិងងាយស្រួលជាងគូប្រជែងរបស់លោកអ្នក។

១/ រៀបចំផែនការឱ្យបានល្អិតល្អន់
តម្រូវការទីមួយនៅក្នុងជោគជ័យពាណិជ្ជកម្ម គឺទម្លាប់នៃការរៀបចំផែនការ។ បើលោកអ្នករៀបចំផែនការបានកាន់ល្អិតល្អន់ លោកអ្នកនឹងកាន់តែងាយស្រួលអនុវត្តផែនការនោះ ហើយកាន់តែឆាប់សម្រេចបានលទ្ធផលរំពឹងទុក។ ដើម្បីរៀបចំផែនការឱ្យកាន់តែប្រសើរឡើង សូមបង្កើតទម្លាប់សួរឆ្លើយសំណួរទាំងនេះ ៖

តើផលិតផលឬសេវាកម្មរបស់ខ្ញុំជាអ្វីឱ្យពិតប្រាកដ? · តើនរណាខ្លះជាអតិថិជនពិតប្រាកដរបស់ខ្ញុំ? · តើអតិថិជនរបស់ខ្ញុំឱ្យតម្លៃលើអ្វី? · តើមានចំណុចអ្វីខ្លះដែលធ្វើឱ្យផលិតផលឬសេវាកម្មរបស់ខ្ញុំប្រសើរជាងគេ? · តើមានមូលហេតុអ្វីខ្លះដែលអតិថិជនរបស់ខ្ញុំមិនចង់ទិញ? · តើមានហេតុអ្វីខ្លះដែលអតិថិជនរបស់ខ្ញុំទិញពីគូប្រជែងរបស់ខ្ញុំ? ពេលឆ្លើយសំណួរទាំងអស់នេះហើយ ជំហានបន្ទាប់គឺលោកអ្នកត្រូវរៀបចំផែនការសម្រាប់កំណត់គោលដៅលក់និងផលចំណេញឱ្យបានជាក់លាក់។ លោកអ្នកត្រូវតែកំណត់មនុស្ស លុយ ការផ្សព្វផ្សាយ ការធ្វើទីផ្សារ ការចែកចាយ ការគ្រប់គ្រង និងសេវាកម្មដែលចាំបាច់ដើម្បីសម្រេចគោលដៅ។

២/ រៀបចំសណ្តាប់ធ្នាប់មុនពេលចាប់ផ្តើម
នៅពេលលោកអ្នកបង្កើតផែនការរួចរាល់សម្រាប់ពាណិជ្ជកម្មរបស់លោកអ្នកហើយ លោកអ្នកត្រូវតែបង្កើតទម្លាប់រៀបចំមនុស្សនិងធនធានដែលលោកអ្នកត្រូវការមុនពេលចាប់ផ្តើម។ នៅក្នុងការរៀបចំ លោកអ្នកប្រមូលផ្តុំធនធានទាំងអស់ដែលលោកអ្នកបានកំណត់ថានឹងត្រូវការសម្រាប់ដំណើរករា។ លោកអ្នកត្រូវដឹងគ្រឿងផ្សំទាំងអស់ដែលត្រូវការមុនពេលលោកអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ ការមិនបានបំពេញសូម្បីតែគ្រឿងផ្សំមួយជាមុនក៏អាចនាំទៅរកបរាជ័យបានដែរ។

៣/ ស្វែងរកមនុស្សត្រូវ
ទម្លាប់ទីបីដែលលោកអ្នកត្រូវបង្កើតគឺការជួលមនុស្សត្រូវមកជួយសម្រេចគោលដៅ។ ៩៥%នៃជោគជ័យពាណិជ្ជកម្មរបស់លោកអ្នកក្នុងនាមជាសហគ្រិននឹងកំណត់ដោយគុណភាពនៃមនុស្សដែលលោកអ្នកជ្រើសរើសមកធ្វើការជាមួយ។ ការពិតគឺថា ក្រុមហ៊ុនល្អបំផុតមានមនុស្សខ្លាំងពូកែច្រើនជួយធ្វើការ។

៤/ បែងចែកការងារក្នុងរបៀបវៃឆ្លាត
ទម្លាប់ទីបួនដែលលោកអ្នកត្រូវបង្កើតឡើងសម្រាប់ជោគជ័យក្នុងពាណិជ្ជកម្មគឺទម្លាប់នៃការបែងចែកការងារឱ្យបានត្រឹមត្រូវតាមជំនាញ។ លោកអ្នកត្រូវតែបង្កើតសមត្ថភាពចាត់ចែងការងារឱ្យត្រូវតាមជំនាញនិងចំណង់ចំណូលចិត្តមនុស្ស។ អសមត្ថភាពក្នុងការចាត់ចែងការងារឱ្យមានប្រសិទ្ធភាពអាចនាំទៅរកបរាជ័យ ឬរាំងស្ទះមិនឱ្យមនុស្សធ្វើការពេញសក្តានុពល ឬអស់ពីសមត្ថភាព។

៥/ ពិនិត្យមើលអ្វីដែលលោកអ្នករំពឹងចង់បាន
តម្រូវការទីប្រាំសម្រាប់ជោគជ័យពាណិជ្ជកម្មគឺលោកអ្នកត្រូវបង្កើតទម្លាប់នៃការពិនិត្យតាមដានឱ្យបានសមស្រប។ លោកអ្នកត្រូវបង្កើតប្រព័ន្ធត្រួតពិនិត្យកិច្ចការនិងធ្វើឱ្យប្រាកដថាកិច្ចការទាំងនោះធ្វើបានត្រឹមត្រូវនិងទាន់ពេលវេលាកំណត់។ នៅពេលលោកអ្នកចាត់ចែងការងារឱ្យមនុស្សត្រូវជំនាញហើយ លោកអ្នកក៏ត្រូវតាមដានបន្ថែមទៀតដែរដើម្បីធ្វើឱ្យប្រាកដថាមានដំណើរការល្អ។
ប្រភព៖cnbc