ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ មានប្រសាសន៍ថា K01 ធ្វើខ្លួនមិនសមជាអ្នកសារព័ត៌មានសោះ ហើយគ្មានវិជ្ជាជីវៈសូម្បីបន្តិច

    BY Khmernote Media January 30, 2020
    សម្តេចតេជោ មានប្រសាសន៍ថា K01 ធ្វើខ្លួនមិនសមជាអ្នកសារព័ត៌មានសោះ ហើយគ្មានវិជ្ជាជីវៈសូម្បីបន្តិច

    នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រធានបទ Coronavirus នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចបានមានប្រសាសន៍ថា ចំពោះជំងឺ Coronavirus នេះតាមពិតទៅមានយូរហើយ ដែលវាជាអំបូរនៃជំងឺផ្តាសាយ ធ្លាប់មានជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែពីមុន មិនទាន់មាន Facebook បំពុលសង្គម។

    សម្តេចតេជោ ក៏បានមានប្រសាសន៍ចំៗទៀតថា ដោយសារតែបច្ចុប្បន្ន មាន Facebook និងមានអ្នកបំពុលសង្គម ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ដូចករណីម្សិលមិញនេះ K01 ក៏ត្រូវបានសម្តេចតេជោ ថាអោយចំៗថា K01 ធ្វើខ្លួនមិនសមជាអ្នកសារព័ត៌មានទាល់តែសោះ ហើយគ្មានវិជ្ជាជីវៈសូម្បីតែបន្តិច។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ អ្នកលេង Facebook ឈ្មោះ K01 បានធ្វើការ Live វិដេអូផ្ទាល់នៅមុខមន្ទីពេទ្យរូស្សី ដោយពាក់ម៉ាសផង ពាក់ស្រោមដៃពេទ្យផង និងពាក់អាវភ្លៀងផងដែរ ដែលមើលទៅហាក់ដូចជាស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ណាស់នៃមេរោគឆ្លង ប៉ុន្តែមិនបានប៉ុន្មានផងលោកក៏បានលុបវិដេអូនោះចោលវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay