ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពភូមិព្រះដាក់ នាពេលរាត្រីក្រោយ ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”

    BY Khmernote Media January 30, 2020
    ទិដ្ឋភាពភូមិព្រះដាក់ នាពេលរាត្រីក្រោយ ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”

    លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញទិដ្ឋភាពភូមិព្រះដាក់ នាពេលព្រលប់ម៉ោង៦ល្ងាចនិងពេលរាត្រី មើលពីលើលំហអាកាស “មុន”និង“ក្រោយ” ការអនុវត្តសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ រហូតមកដល់ថ្ងៃនេះ ភូមិព្រះដាក់ទាំងមូលត្រូវបានបញ្ចប់ការតម្លើងអំពូលសូឡាស្វ័យប្រវត្តិទាំងស្រុងរួចហើយ។ ក្រុមការងារនឹងធ្វើការសិក្សាស្វែងយល់ពីមេរៀន លទ្ធផល និងបញ្ហាប្រឈមនានាដែលទទួលបានពីជំហានសាកល្បងនេះ ដើម្បីធ្វើអោយរឹតតែល្អប្រសើរឡើងនៅជំហានបន្តបន្ទាប់ទៀត មុននឹងឈានទៅដល់ការអនុវត្តទាំងស្រុងនៅក្នុងទូទាំងស្រុកបន្ទាយស្រី។

    សូមបញ្ជាក់ថាយុទ្ធនាការ “ផ្ទះ១ អំពូល១” គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងបង្កើនសុវត្ថិភាពភូមិឃុំនៅពេលយប់ តាមរយៈការជម្រុញអោយមានអំពូលបំភ្លឺមួយយប់ទល់ភ្លឺនៅគ្រប់ផ្ទះនីមួយៗ នៅគ្រប់ទីកន្លែងក្នុងស្រុក។ យុទ្ធនាការនេះមានការចូលរួមឧបត្ថម្ភដោយផ្ទាល់ពីសំណាក់សប្បុរសជននានា ថវិកាបដិភាគជាមួយប្រជាពលរដ្ឋ និងការរៃអង្គាសតាមប្រភពផ្សេងៗ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay