បន្ទាប់ពីញ៉ាំអាហារបួសអស់រយៈពេល ៣០ ឆ្នាំ ស្រ្តីម្នាក់បានកើតមានបញ្ហាធ្ងន់ធ្ងរមួយមិនគួរឲ្យជឿ
ចិន៖ ស្រ្តីម្នាក់បានកើតមានបញ្ហាស្ពឹកស្រពន់រាងកាយមិនអាចធ្វើចលនាជាប្រក្រតីបាន បន្ទាប់ពីគាត់បានញ៉ាំតែអាហារបួសអស់រយៈ ពេលជាង៣០ឆ្នាំ។ ស្រ្តីរូបនេះមានឈ្មោះថា Tan អាយុជាង៥០ឆ្នាំ រស់នៅក្នុងក្រុង Wuhan ប្រទេសចិន។ កាលពីគាត់នៅមានអាយុជាង២០ឆ្នាំ គាត់បានកើតមានបញ្ហាធាត់លើសទម្ងន់ដោយគាត់មានកម្ពស់ ១,៦០ ម៉ែត្រ និងទម្ងន់ ៥៥ គីឡូក្រាម។
ដើម្បីសម្រកទម្ងន់ខ្លួនមកវិញបានសម្រេចញ៉ាំតែអាហារបួសជាង៣០ឆ្នាំ ហើយពេលនេះគាត់មានទម្ងន់ត្រឹមតែ ៤៥គីឡូក្រាម តែប៉ុណ្ណោះ។ ពេលនេះគេបានរកឃើញថា សរសៃរប្រសាទឆ្អឹងខ្នងរបស់គាត់បានរងនូវការខូតខាតជាខ្លាំង ដែលបញ្ហានេះជាទូទៅបង្កឡើងដោយតែកង្វះជាតិវីតាមីន B១២ នៅក្នុងរាងកាយ។
វេជ្ជបណ្ឌិតបានរកឃើញថា ស្ត្រីរងគ្រោះខាងលើមានបញ្ហាកង្វះអាហាររូបត្ថម្ភជាខ្លាំង ហើយជាពិសេសគឺខ្វះជាតិវីតាមីន B១២ នេះតែម្តង ដោយតែនាងញ៉ាំតែអាហារបួស និងមិនអាចទទួលបានជាតិវីតាមីនបានគ្រប់គ្រាន់។ ពេលនេះនាងកំពុងស្នាក់នៅ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ តែគេមិនអាចដឹងថាវេជ្ជបណ្ឌិតអាចជួយនាងបានយ៉ាងណានោះទេ៕
ប្រភព៖ nextshark


