ព័ត៌មានជាតិ
សម្តេចតេជោ៖ “ជំងឺនៅកម្ពុជា មិនមែនជា Coronavirus នោះទេ តែជាជំងឺភ័យខ្លាច”
BY Khmernote Media
January 30, 2020
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាមួយអ្នកសារព័ត៌មានជាច្រើននៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ក្រោមប្រធានបទជំងឺ Coronavirus នៅកម្ពុជា សម្តេចបានលើកឡើងពីបញ្ហាជាច្រើនដែលអ្នកសារព័ត៌មានមួយចំនួន និងអ្នកលេង Facebook បាននាំគ្នាបំពុលសង្គមដោយផ្សព្វផ្សាយព័ត៌មានមិនពិត ទៅកាន់ប្រជាពលរដ្ឋ បង្ករអោយមានភាពវឹកវរដល់សង្គម និងធ្វើអោយប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។

ដោយសារតែមានការបំពុលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះដែរ ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច ទាំងការពិតជំងឺ Coronavirus នេះវាជាអំបូរនៃជំងឺដែលធ្លាប់មានជាច្រើនលើកច្រើនសារមកហើយ។ សម្តេចក៏បានសង្កត់ធ្ងន់ថា “ជំងឺនៅកម្ពុជា មិនមែនជា Coronavirus នោះទេ តែជាជំងឺភ័យខ្លាច” ហើយសម្តេចក៏បានអំពាវនាវអោយអ្នកលេង Facebook ក៏ដូចជាអ្នកសារព័ត៌មាន សូមមេត្តាផ្សព្វផ្សាយព័ត៌មានណាដែលពិត កុំបំប៉ោង និងបំពុលសង្គម៕
