ព័ត៌មានជាតិ
បងប្អូនដែលប្រកបមុខរបរនេះសូមមានការប្រុងប្រយ័ត្ន! កំពុងលាងម៉ូតូសុខៗស្រាប់តែផ្ទុះបំពង់ខ្យល់ បណ្តាលឲ្យរងរបួសជាទម្ងន់
BY Khmernote Media
January 30, 2020
ខេត្តកំពង់ឆ្នាំង៖ សូមបងប្អូនដែលប្រកបមុខរបរនេះសូមមានការប្រុងប្រយ័ត្ន ដោយមានករណីផ្ទុះបំពង់ខ្យល់ខណៈដែលជនរងគ្រោះកំពុងលាងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទី ជនរងគ្រោះមានឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ដោយគ្រោះថ្នាក់ខាងលេីនេះធ្វើឲ្យជនរងគ្រោះរងរបួសត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ មុនពេលកើតហេតុគេឃើញជនរងគ្រោះកំពុងលាងម៉ូតូ និងបញ្ចូលខ្យល់ទៅបំពង់ខ្យល់ ស្រាប់តែផ្ទុះបំពង់ខ្យល់នោះតែម្តង។ យ៉ាងណាមិញជនរងគ្រោះក៏ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរខេត្តកំពង់ឆ្នាំង ៕





ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង