ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    រឿង៤យ៉ាងដែល CEO ត្រូវផ្តោតចិត្តលើរាល់ថ្ងៃ!

    BY Khmernote Media January 30, 2020
    រឿង៤យ៉ាងដែល CEO ត្រូវផ្តោតចិត្តលើរាល់ថ្ងៃ!

    នៅពេលលោកអ្នកមានកម្លាំងចិត្តប្រឹងប្រែងធ្វើការ សូមកុំមើលរំលងផ្នែកសំខាន់ទាំងបួននេះនៃការអភិវឌ្ឍ។ លោកអ្នកត្រូវផ្តោតលើរឿងទាំងបួនខាងក្រោមនេះរាល់ថ្ងៃបើចង់ឱ្យក្រុមហ៊ុនរីកចម្រើន ៖

    Portrait of a business woman on a good working day

    ១/ អប់រំខ្លួនឯង

    មានមនុស្សតិចនាក់ណាស់អានសៀវភៅក្រោយពេលរៀនចប់ ប៉ុន្តែនៅពេលលោកអ្នកស្រាវជ្រាវរកមើលទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានក្នុងពិភពលោកនេះ លោកអ្នកនឹងឃើញថាគេអានសៀវភៅស្ទើរគ្រប់ពេល។ គេរៀនរឿងថ្មីៗជាប្រចាំ។ ខណៈដែលការរីកចម្រើននៅគ្រប់ផ្នែកទាំងអស់នៃជីវិតបន្តផ្លាស់ប្តូរឥតឈប់ឈរ របៀបដែលសហគ្រិនគ្រប់គ្រងពាណិជ្ជកម្មក៏ត្រូវតែវិវត្តទៅតាមកាលៈទេសៈដែរ។ ដើម្បីដើរទាន់សម័យកាលលោកអ្នកត្រូវអានសៀវភៅយ៉ាងហោចណាស់១០ក្បាលក្នុងរយៈពេលបីខែ និងចូលរួមក្រុមអ្នកមានគំនិតដូចគ្នាដើម្បីទទួលបានដំណឹងថ្មីៗ។

    ២/ កំណត់ទស្សនវិស័យ

    ការងាររបស់លោកអ្នកគឺកំណត់ទស្សនវិស័យសម្រាប់ក្រុមហ៊ុន។ តើក្រុមហ៊ុននេះនឹងមានរូបរាងដូចម្តេចក្នុងរយៈពេល៣ឆ្នាំ ៥ឆ្នាំ និង១០ឆ្នាំខាងមុខ? តើលោកអ្នកនឹងបង្កើតផលិតផល ឬយុទ្ធសាស្រ្តអ្វីខ្លះ? តើក្រុមហ៊ុននេះនឹងមានវប្បធម៌ដូចម្តេចក្នុងរយៈពេល១២ខែចាប់ពេលនេះទៅ? លោកអ្នកត្រូវតែកំណត់ទស្សនវិស័យសម្រាប់អនាគតនៃពាណិជ្ជកម្ម ហើយកិច្ចការនេះមិនអាចផ្ទេរឱ្យអ្នកដទៃធ្វើជំនួសទេ។ បើលោកអ្នកមិនធ្វើជាម្ចាស់ការដឹកនាំទេ ក្រុមហ៊ុននេះនឹងមិនអាចទៅណាបានទេ។ ហេតុដូច្នេះហើយបានជាលោកអ្នកត្រូវចំណាយពេលកំណត់និងគ្រប់គ្រងទស្សនវិស័យរយៈពេលវែងឆ្ងាយសម្រាប់ក្រុមហ៊ុន។

    ៣/ បង្កើតយុទ្ធសាស្ត្រ

    ក្នុងនាមជាCEO លោកអ្នកត្រូវតែជួយបង្កើតយុទ្ធសាស្រ្តដើម្បីប្រែក្លាយទស្សនវិស័យឱ្យទៅជាការពិត។ លោកអ្នកមិនចាំបាច់ត្រូវធ្វើខ្លួនជាអ្នកជំនាញគ្រប់ផ្នែកដែលចាំបាច់ក្នុងយុទ្ធសាស្រ្តទេ ប៉ុន្តែលោកអ្នកត្រូវចូលរួមក្នុងការរៀបចំផែនការឬដំណើរការសម្រាប់ផ្នែកនីមួយៗដែលមានឥទ្ធិពលលើទស្សនវិស័យវែងឆ្ងាយក្នុងនៃក្រុមហ៊ុន។ កិច្ចការទាំងអស់នេះអាចមានដូចជាការកំណត់គោលដៅ ការបង្កើតវប្បធម៌ ការលក់ និងការធ្វើទីផ្សារជាដើម។ ទោះជាពាណិជ្ជកម្មរបស់លោកអ្នកស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏លោកអ្នកគួរតែស្វែងរកនរណាម្នាក់ដែលស្ថិតនៅក្នុងមួយកម្រិតឬពីរកម្រិតខ្ពស់ជាងលោកអ្នក ហើយសុខចិត្តជួយបង្ហាត់បង្រៀននិងផ្តល់ដំបូន្មានដល់លោកអ្នកដើម្បីជម្នះបញ្ហាទូទៅដែលលោកអ្នកប្រឈមនៅក្នុងកម្រិតបច្ចុប្បន្ននេះ។

    ៤/ យកចិត្តទុកដាក់តាមដានលុយកាក់

    ការងាររបស់លោកអ្នកក្នុងនាមជាCEO គឺត្រូវធ្វើឱ្យប្រាកដថាលោកអ្នកនឹងមិនខ្វះលុយទេ។ ចំណុចមួយនេះហាក់ដូចជាច្បាស់លាស់ណាស់ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលចេះដោះស្រាយបញ្ហាហិរញ្ញវត្ថុពិតប្រាកដក្នុងពាណិជ្ជកម្មរបស់គេ។ សូម្បីតែលោកអ្នកមានអ្នកជំនាញខាងហិរញ្ញវត្ថុក៏ដោយ ក៏នៅតែការងាររបស់លោកអ្នកគឺត្រូវធ្វើយ៉ាងណាពិនិត្យតាមដានគ្រប់ដំណើរការហិរញ្ញវត្ថុនិងលៃយ៉ាងណាមិនឱ្យខ្វះខាតដែរ។ បើលោកអ្នកចង់បានជោគជ័យយូរអង្វែង លោកអ្នកត្រូវតែដឹងអំពីលំហូរលុយកាក់របស់លោកអ្នកនៅពេលនេះ។

    ប្រភព៖entrepreneur

    Share This Post:
    MPO4D jitutoto mpo4d Mpoplay