ព័ត៌មានជាតិ
ខ្លាចពលរដ្ឋឆ្លងមេរោគថ្មី បងប៉ូលីសចរាចរណ៍ម្នាក់ ដើរចែកម៉ាស់ឥតគិតថ្លៃជូនពលរដ្ឋឈប់ស្តុប ម្តុំសាលាបាក់ទូក គួរឲ្យគោរព
BY Khmernote Media
January 30, 2020
ខណៈពេលដែលវីរ៉ុស កូរ៉ូណា កំពុងតែផ្ទុះលើពិភពលោក និងមានមនុស្សស្លាប់ជាង មួយរយនាក់ ហើយខេត្តព្រះសីហនុ ក៏មានជនជាតិចិនម្នាក់មានផ្ទុកវីរ៉ុសនេះទៀតនោះ កម្ពុជាក៏មានការភ្ញាក់ផ្អើលដែរ ទន្ទឹមនឹងនេះអ្នកលក់ម៉ាស់ ទឹកលាងដៃ មួយចំនួនបានឆ្លៀតពេលនេះលក់តំឡើងថ្លៃគុណឡើងរាប់ដង ធ្វើឲ្យអ្នកគ្មានលទ្ធភាពមួយចំនួនមិនអាចទិញបាន។ ងាកមកពេលនេះយោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ អុី ម៉េង ហ៊ុយ បានបង្ហោះពីបងប៉ូលីសចរាចរណ៍ម្នាក់ បានដើរចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនៅម្តុំសាលាបាក់ទូក។ នេះជាអំពើល្អមួយ និងការចែករំលែក បារម្ភពីពលរដ្ឋខ្លួនឯង ខណៈមេរោគថ្មីងាយនឹងឆ្លង។ សុំអរគុណចំពោះបងប៉ូលីស!




