ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន ដែលមានវីរុសកូរ៉ូណា ពេលនេះមានសុខភាពល្អប្រសេី​ និងសប្បាយរីករាយទៀត​ ហើយបាន video call អរគុណសម្តេចតេជោ ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់ (មានវីដេអូ)

    BY Khmernote Media January 30, 2020
    ជនជាតិចិន ដែលមានវីរុសកូរ៉ូណា ពេលនេះមានសុខភាពល្អប្រសេី​ និងសប្បាយរីករាយទៀត​ ហើយបាន video call អរគុណសម្តេចតេជោ ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់ (មានវីដេអូ)

    បុរសជនជាតិ​ចិនឈ្មោះ ចាង ជិនហ៊ូ អាយុ៦០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុកមេរោគវីរុសកូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានក្រុមគ្រូពេទ្យរៀបចំឲ្យបុរសជនជាតិចិននោះនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការតាមដានត្រួតពិនិត្យសុខភាព។ រហូតមកទល់នឹងថ្ងៃនេះគឺមានរយៈពេល០៣ថ្ងៃហើយ ដែលក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្ថានភាពសុខភាពរបស់បុរសជនជាតិចិននោះ ហើយស្ថានសុខភាពរបស់គឺ មានសុខភាពរឹងមាំ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ។

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីប៉ុន្មាននាទីមុននេះបានឲ្យដឹងថា “រូបភាពថ្មីថ្ងៃនេះ​ថតតាមវីដេអូហ្វូន សុខភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយកូរ៉ូណាវីរុសថ្មី​ មានសុខភាពល្អប្រសេី​ និងសប្បាយរីករាយ​។ តាមភាសាចិន​ គាត់បានអរគុណគ្រូពេទ្យខ្មែរយេីង​ដែបានយកចិត្តទុកព្យាបាលគាត់ និងអរគុណសម្តេចតេជោ​ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់​”៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay