ខ្មែរណូត

ស្វែងរក

  • PR

    ឈិន មុន្នីនាថ លេចមុខជាថ្មីម្តងទៀតនៅហង្សមាសក្នុងរឿង កូនប្រសាអ្នកមាន

    BY Khmernote Media January 31, 2020
    ឈិន មុន្នីនាថ លេចមុខជាថ្មីម្តងទៀតនៅហង្សមាសក្នុងរឿង កូនប្រសាអ្នកមាន

    តារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលត្រូវកូនស្រីបង្កើតអតីតតារាចម្រៀង ឈិន កុសល បានបោះពួយចូលក្នុងវិស័យសិល្បៈយ៉ាងពេញទំហឹង បន្ទាប់ពីបានសាងកេរ្ត៍ឈ្មោះល្បីល្បាញ តាមរយៈរឿងភាគខ្មែរដំបូងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសកាលពីប៉ុន្មានឆ្នាំមុននេះ។ ក្នុងដើមឆ្នាំ 2020 នេះ កញ្ញា ឈិន មុន្នីនាថ បានបង្ហាញវត្តមានក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាសគឺរឿង កូនប្រសាអ្នកមាន ដែលជាខ្សែភាពយន្តភាគក្នុងម៉ោងមាសបន្ថែមថ្មីរបស់ប៉ុស្តិ៍ ទូរទស្សន៍ហង្សមាស ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

    នៅក្នុងរឿងភាគនេះកញ្ញា ឈិន មុន្នីនាថ នៅតែដើរជាតួឯកក្នុងវ័យជំទង់ ដូចកាលពីរឿងមុនដែល នាងសម្តែងនៅប៉ុស្តិ៍ហង្សមាសដែរតែលើកនេះគឺកម្សត់ខ្លាំងតែម្តងព្រោះនាងត្រូវបានគេលួចប្តូរពីគ្រួសារអ្នកមានមកអ្នកក្រថែមទាំងត្រូវរងការធ្វើបាបពីម្តាយក្លែងក្លាយជាច្រើនទៀតផង។ រឿងភាគខ្មែរ ថ្មីរបស់ហង្សមាសមួយនេះកំពុងតែអូសទាញការគាំទ្រយ៉ាងខ្លាំងព្រមទាំងគ្រប់ការបញ្ចេញមិតិរបស់ ទស្សនិកជននៅលើបណ្តាញសង្គមហ្វេសប៊ុកគឺសុទ្ធតែសរសើរពីគុណភាពរឿងនេះថាមើលហើយជក់ចិត្តបន្តចង់តាមដានតែម្តង។

    រឿង កូនប្រសាអ្នកមាន មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay