ចំណេះដឹង
ពន្យល់ពាក្យ ” នាង ” នៅក្នុងវចនានុក្រមរបស់សម្តេចជូន ណាត
BY Khmernote Media
January 31, 2020
យោងតាមការពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចជូន ណាត បានពន្យល់ពាក្យ ” នាង ” ថា៖ នាង ( បុ. ស. ) ពាក្យសម្រាប់និយាយទៅរកមនុស្សស្រី ឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន : សុខសប្បាយទេនាង ?; ទៅណានាង ? សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត : អានាង, អានាងកូនខ្ញុំ; មេនាង, មេនាងកូនខ្ញុំ ។ សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្ដី ច្រើនក្ដី សូម្បីមានយសស័ក្តិខ្ពស់ក្ដី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ : ព្រះនាងពិម្ពាយសោធរា; នាងទេវី; នាងសាមាវតី; នាងវិសាខា ។ល។



