ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាព និង ផ្តល់ការសប្បាយរីករាយដល់អ្នកបើកបរតាមផ្លូវក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ 2018
ដើម្បីជួយផ្សព្វផ្សាយការបើកបរដោយប្រុងប្រយ័ត្ន និង មានសុវត្ថិភាពក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ៊្សុសេល ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018” ចាប់ពីថ្ងៃទី 12 ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018 នៅកន្លែងឈប់សំរាកបរិវេណអាស្រមលោកយាយម៉ៅ ផ្លូវជាតិលេខ 4។ អ៊ីស៊ូហ្ស៊ុបានរៀបចំភេសជ្ជៈផ្សេងៗជាច្រើនដើម្បីជួយបន្ថយភាពនឿយហត់ និង ភាពអត់ងងុយ ពីការធ្វើដំណើរឆ្ងាយរបស់បងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ។ លើសពីនេះទៅទៀតអ៊ីស៊ូហ្ស៊ុក៏ផ្តល់ជូននូវហ្គេមដ៏សប្បាយរីករាយ ព្រមទាំងមានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។ សូមអញ្ជើញបងប្អូនទាំងអស់ដែលនឹងធ្វើដំណើរឆ្លងកាត់អាស្រមលោកយាយម៉ៅ ផ្លូវជាតិលេខ 4 មកចូលរួមលេងហ្គេមកំសាន្តផ្សេងៗនៅស្តង់អ៊ីស៊ូហ្ស៊ុរបស់យើង។

*តាមដានព័ត៌មានផ្សេងៗពីអ៊ីស៊ូហ្ស៊ុ សូមចុចលើវេបសាយ http://www.isuzucambodia-tis.com ឬ ទំនាក់ទំនងក្រុមហ៊ុន ខេ (ខេមបូឌា) តាមទូរស័ព្ទលេខ 023 950 084។


ផ្នែកទំនាក់ទំនងសាធារណៈ
ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ៊្សុសេល ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា
ទូរស័ព្ទលេខ 023 900 798