ក្រុមហ៊ុនយក្ស Huawei នៅតែរក្សាបានជាទូរស័ព្ទកំពូលនៅលើទីផ្សារស្មាតហ្វូនចិនក្នុងឆ្នាំ ២០១៩
- January 31, 2020
ប៉េកាំង៖ តាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានអោយដឹងថាក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បានរក្សាការនាំមុខលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដោយយកឈ្នះក្រុមហ៊ុន Apple និងគូប្រជែងតូចៗដទៃទៀតនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

នៅឆ្នាំ ២០១៩ ការលក់ផលិតផលចេញរបស់ក្រុមហ៊ុន Huawei បានកើនឡើងជាង ៣៥ភាគរយ ស្មើនឹង ១៤២លានគ្រឿង បើធៀបនឹងឆ្នាំមុនមានត្រឹមតែ ១០៤,៨លានគ្រឿង ប៉ុណ្ណោះ ខណ:ការលក់ចេញទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែលជា ២១ភាគរយ ស្មើនឹង ២៧,៥លានគ្រឿង នៅក្នុងទីផ្សារប្រទេសចិន។

គួររំលឹកផងដែរថា ក្រុមហ៊ុន Huawei បានរាយការណ៍កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ ថាបើទោះបីជាសហរដ្ឋអាមេរិកព្យាយាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនខ្លួនយ៉ាងណាក៏ដោយ Huawei នៅតែរក្សាបាននូវកំណើន ២៤ភាគរយ ក្នុងរយៈពេលត្រឹមតែ ៩ខែ ដំបូងនៃឆ្នាំ ២០១៩ បានដែរ៕
ប្រភព៖ sputniknews
- Share This Post:






