ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួយស៊ែររកសាច់ញាតិផង! នារីម្នាក់សង្ស័យចេញពីក្លឹបត្រូវសង្សារដឹកតាមផ្លូវធ្លាក់ពីលើម៉ូតូ ហើយត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

    BY Khmernote Media January 31, 2020
    ជួយស៊ែររកសាច់ញាតិផង! នារីម្នាក់សង្ស័យចេញពីក្លឹបត្រូវសង្សារដឹកតាមផ្លូវធ្លាក់ពីលើម៉ូតូ ហើយត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

    រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យទើបចេញពីក្លឹប សង្សារដឹកមកធ្លាក់ពីលើម៉ូតូតាមផ្លូវ​ ហេីយត្រូវបានរថយន្តបើកបុកប៉ើងជាង១០ម៉ែត្រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកឯរថយន្តបើកគេចទៅបាត់ស្រមោលបន្សល់បំបែកសន្ទះជ័រគម្របធុងទឹករថយន្តព្រុស នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង១៤នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ទល់មុខបុរីសង់ថ្មី ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

    នារីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ មានវ័យប្រមាណ១៨ឆ្នាំ ពាក់អាវ សាច់សារ៉ូ ផ្កាលឿង ស្លៀកខោខូវបយ ពណ៌ខៀវជើងខ្លី កាបូបខ្មៅមួយ មានសុទ្ធតែ ក្រេម ម្សៅ។ បច្ចុប្បន្ន​សពកំពុង​តម្កល់នៅវត្តឬស្សីសាញ់ រងចាំស្វែងរក​សាច់ញាតិ​៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay